រួចព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ
១ របាក្សត្រ 1:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនអ័ប្រាហាំ គឺអ៊ីសាក នឹងអ៊ីសម៉ាអែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនរបស់លោកអ័ប្រាហាំ គឺអ៊ីសាក និងអ៊ីសម៉ាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអប្រាហាំមាន លោកអ៊ីសាក និងលោកអ៊ីស្មាអែល។ អាល់គីតាប កូនរបស់អ៊ីព្រហ៊ីមមានអ៊ីសាហាក់ និងអ៊ីស្មាអែល។ |
រួចព្រះទ្រង់មានបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនឹងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ
នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់
នេះជាកូនចៅគេ តរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម