លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
១ ពង្សាវតារក្សត្រ 9:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅ នឹងឈើកកោះ ហើយមាស ថ្វាយសាឡូម៉ូន តាមព្រះហឫទ័យទ្រង់គ្រប់ជំពូក) នោះស្តេចទ្រង់ក៏ប្រទានទីក្រុង២០ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានផ្គត់ផ្គង់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះបាទសាឡូម៉ូន តាមដែលទ្រង់ត្រូវការ។ ព្រះបាទសាឡូម៉ូនក៏ប្រទានទីក្រុងម្ភៃ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានផ្ដល់ឈើតាត្រៅ ឈើកកោះ និងមាស ថ្វាយព្រះបាទសាឡូម៉ូន តាមតែទ្រង់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ព្រះបាទសាឡូម៉ូនក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ថ្វាយព្រះបាទហ៊ីរ៉ាមវិញដែរ។ អាល់គីតាប ពេលនោះស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស បានផ្តល់ឈើតាត្រៅ ឈើកកោះ និងមាសជូនស្តេចស៊ូឡៃម៉ានតាមតែគាត់ត្រូវការ សម្រាប់សំណង់ទាំងនោះ។ ស្តេចស៊ូឡៃម៉ានក៏ប្រគល់ក្រុងចំនួនម្ភៃក្នុងស្រុកកាលីឡេ ជូនស្តេចហ៊ីរ៉ាមវិញដែរ។ |
លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
រួចហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទាននោះ តែទ្រង់មិនសព្វព្រះទ័យនឹងក្រុងទាំងនោះទេ
នោះពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅឯក្រុងយេរូសាឡិមចុះ។
នោះទ្រង់ក៏សង់អស់ទាំងទីក្រុងឡើង ជាទីក្រុងដែលហ៊ីរ៉ាមបានប្រគល់មកវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែល អាស្រ័យនៅក្នុងទីក្រុងទាំងនោះ។
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ
ដូច្នេះគេក៏តាំងក្រុងកេដេស ក្នុងស្រុកភ្នំ របស់ខែត្រណែបថាលី នៅស្រុកកាលីឡេ១ ក្រុងស៊ីគែម នៅស្រុកភ្នំខែត្រអេប្រាអិម១ ក្រុងគារយ៉ាត់-អើបា គឺក្រុងហេប្រុននៅស្រុកភ្នំខែត្រយូដា១