លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
លុះផុតម្ភៃឆ្នាំដែលព្រះបាទសាឡូម៉ូនស្អាងទាំងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជវាំងទាំងពីររួចជាស្រេចហើយ
ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងសំណង់ពីរ គឺព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។
ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំដើម្បីកសាងសំណង់ពីរ គឺដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។
ឯសាឡូម៉ូន ទ្រង់ចងញាតិពន្ធនឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដោយយកបុត្រីផារ៉ោនធ្វើជាភរិយា ហើយនាំនាងមកក្នុងក្រុងដាវីឌ ទាល់តែទ្រង់បានសង់ដំណាក់របស់ទ្រង់ នឹងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងកំផែងជុំវិញក្រុងយេរូសាឡិមរួចជាស្រេច
នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា
រួចដល់ឆ្នាំ១១ ខែកត្តិក គឺជាខែទី៨ គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់ តាមផែនទីគ្រប់ចំពូក ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់៧ឆ្នាំទើបបានហើយ។
សាឡូម៉ូនទ្រង់ក៏សង់ដំណាក់របស់ទ្រង់ ក្នុងរវាងអស់១៣ឆ្នាំ ទើបបានស្រេចទាំងអស់
គ្រាក្រោយ ដែលសាឡូម៉ូនបានស្អាងព្រះវិហារ នៃព្រះយេហូវ៉ា នឹងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះទ័យចង់ធ្វើ
(រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅ នឹងឈើកកោះ ហើយមាស ថ្វាយសាឡូម៉ូន តាមព្រះហឫទ័យទ្រង់គ្រប់ជំពូក) នោះស្តេចទ្រង់ក៏ប្រទានទីក្រុង២០ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម
គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ នឹងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ