ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 8:58 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​ទ្រង់​បាន​បង្វែរ​ចិត្ត​យើង​ទៅ​ឯ​ទ្រង់ ឲ្យ​យើង​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់ នឹង​ក្រិត្យ‌ក្រម ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​យើង​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​យើង​ទៅ​រក​ព្រះ‌អង្គ ឲ្យ​យើង​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់ និង​ក្រឹត្យ‌ក្រម ព្រម​ទាំង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​បុព្វ‌បុរស​របស់​យើង​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះអង្គ​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ព្រះអង្គ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​ពួក​យើង។

សូមមើលជំពូក

អាល់គីតាប

សូម​ទ្រង់​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ទ្រង់ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ​បញ្ជា ហ៊ូកុំ និង​វិន័យ​ដែល​ទ្រង់​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​ពួក​យើង។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 8:58
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ពាក្យ​ទាំង​នេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ទ្រង់​បាន​សំរេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ចំពោះ​យើង ជា​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ផង តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ


រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក


សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ


សូម​ទាញ​នាំ​ខ្ញុំ​ម្ចាស់ នោះ​យើង​ខ្ញុំ​នឹង​រត់​តាម​ទ្រង់។ (ស្តេច​ទ្រង់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទ្រង់) យើង​ខ្ញុំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ក្នុង​អង្គ​ទ្រង់ យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ស្រឡាញ់​ដល់​ទ្រង់ នោះ​គួរ​ណាស់​ហើយ។


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ​អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ


ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង ទ្រង់​ប្រទាន​មក


ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ក្នុង​កាល​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក


ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ


ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយ‌សារ​ព្រះ‌លោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​‌កល្ប​ជានិច្ច រៀង​រាប​ត​ទៅ អាម៉ែន។


លោក​តប​ថា ដូច្នេះ ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​វិញ