ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ នឹងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
១ ពង្សាវតារក្សត្រ 6:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ នឹងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចំឡាក់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចម្លាក់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើសន្លឹកទ្វារទាំងពីរ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតម្រូវតាមក្បាច់នោះផង។ អាល់គីតាប នៅលើសន្លឹកទ្វារទាំងពីរស៊ូឡៃម៉ានឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប ក្បាច់ដើមចាក និងក្បាច់ផ្ការីក ព្រមទាំងស្រោបមាសតំរូវតាមក្បាច់នោះផង។ |
ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ នឹងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ នឹងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ
ឯគ្របប្រឆេះ ចានក្លាំ កូនចាន នឹងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូលក្នុងព្រះវិហារ នឹងទ្វារខាងក្នុងដែលសំរាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះសុទ្ធតែធ្វើពីមាសទាំងអស់។
បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។
អស់ទាំងបង្អួច នឹងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើ ក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ
នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន នឹងដើមលម៉ើ មានដើមលម៉ើ១ នៅជាកណ្តាលចេរូប៊ីន នឹងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខ២រៀងខ្លួន