អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
១ ពង្សាវតារក្សត្រ 4:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល១ (លោកនោះបានយកនាងថាផាត ជាបុត្រីសាឡូម៉ូនធ្វើជាប្រពន្ធ) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូន។ អាល់គីតាប កូនរបស់លោកបេន-អប៊ីណាដាប់ គ្រប់គ្រងលើស្រុកដោរទាំងមូល លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ នាងថាផាត ជាបុត្រីស្តេចស៊ូឡៃម៉ាន។ |
អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
កាលយ៉ាប៊ីន ជាស្តេចក្រុងហាសោរ បានឮពីការទាំងនោះហើយ នោះក៏ចាត់សារទៅឯយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន នឹងស្តេចក្រុងស៊ីមរ៉ុន ស្តេចក្រុងអាកសាប
ហើយនឹងពួកស្តេចដែលនៅខាងជើង គឺក្នុងស្រុកភ្នំ នៅស្រុកវាល ជាខាងត្បូងសមុទ្រគេនេសារ៉ែត នៅស្រុកទំនាប ហើយនៅស្រុកទំនួលនៃក្រុងដោរខាងលិច
ស្តេចក្រុងដោរ ដែលនៅត្រង់ទីទំនួលរបស់ក្រុងដោរ១ ស្តេចក្រុងកូយីម ដែលនៅគីលកាល១
ហើយពួកម៉ាន៉ាសេក៏មានទីក្រុងនៅក្នុងស្រុកអ៊ីសាខារ នឹងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន នឹងដំបន់ជុំវិញ ក្រុងយីបលាម នឹងដំបន់ជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ នឹងដំបន់ជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ នឹងដំបន់ជុំវិញ ពួកអ្នកនៅក្រុងត្អាណាក នឹងដំបន់ជុំវិញ នឹងពួកអ្នកនៅក្រុងមេគីដោ នឹងដំបន់ជុំវិញ គឺអស់៣ស្រុក
ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន នឹងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក នឹងតំបន់នៅជុំវិញ ពួកក្រុងដោរ នឹងតំបន់នៅជុំវិញ ពួកក្រុងយីបលាម នឹងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ នឹងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
កាលបានចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ
រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ
នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ