Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 4:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កូន​របស់​លោក​បេន-‌អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ថាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​ព្រះបាទ​សាឡូម៉ូន​ធ្វើ​ជា​ភរិយា)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល​១ (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​សាឡូម៉ូន​ធ្វើ​ជា​ប្រពន្ធ)

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កូន​របស់​លោក​បេន-‌អប៊ី‌ណា‌ដាប់ គ្រប់‌គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ នាង​ថាផាត ជា​បុត្រី​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 4:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អហ៊ី‌ម៉ាស់​គ្រប់‌គ្រង​លើ​ទឹក​ដី​ណែប‌ថាលី។ លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាស‌ម៉ាត ជា​បុត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូន។


កាល​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីម‌រ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប


ព្រម​ទាំង​ស្ដេច​នានា​នៅ​ខាង​ជើង​ក្នុង​តំបន់​ភ្នំ តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គី‌ណា‌រ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។


ស្ដេច​ក្រុង​ដោរ​នៅ​វាល​រាប‌ដោរ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីល‌កាល់


កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេ‌ស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ដោរ ក្រុង​អេន-‌ដោរ ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។


រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេត‌សៀន ក្រុង​តា‌ណាក់ ក្រុង​ដោរ ក្រុង​យីប‌ឡាម និង​ក្រុង​មេគី‌ដោ ព្រម​ទាំង​តំបន់​នានា​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន‌ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។


កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។


លោក​អ៊ីសាយ​ហៅ​អប៊ី‌ណា‌ដាប់​ឲ្យ​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។


លោក​អ៊ីសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម