Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 11:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ បាន​ឮ​ពី​ការ​ទាំង​នោះ​ហើយ នោះ​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន នឹង​ស្តេច​ក្រុង​ស៊ីមរ៉ុន ស្តេច​ក្រុង​អាកសាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ព្រះ​បាទ​យ៉ាប៊ីន​ជា​ស្តេច​ក្រុង​ហាសោរ​បាន​ឮ​ពី​ហេតុការណ៍​ទាំង​នេះ ស្ដេច​ក៏​ផ្ញើ​សារ​ទៅ​ព្រះ​បាទ​យ៉ូបាប់​ជា​ស្តេច​ក្រុង​ម៉ាដូន ទៅ​ស្តេច​ក្រុង​ស៊ីមរ៉ុន និង​ទៅ​ស្តេច​ក្រុង​អាកសាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីម‌រ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កាល​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្តេច​ផ្ញើ​លិខិត​ទៅ​ស្តេច​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន ទៅ​ស្តេច​ក្រុង​ស៊ីមរ៉ូន និង​ទៅ​ស្តេច​ក្រុង​អាសាប

សូមមើលជំពូក ចម្លង




យ៉ូស្វេ 11:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះគេ​ក៏​មូល​គ្នា


បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល​១ (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​សាឡូម៉ូន​ធ្វើ​ជា​ប្រពន្ធ)


ឯ​ហេតុ​ដែល​ស្តេច​សាឡូម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ នឹង​ក្រុង​កេស៊ើរ


នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រាអែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ នឹង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថាលី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាសស៊ើរ


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ


កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ


រួច​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ដល់​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។


គ្រា​នោះ យ៉ូស្វេ​ក៏​បត់​មក​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​គេ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម ជា​ក្រុង​ធំ ត្រួត​លើ​នគរ​ទាំង​នោះ


ស្តេច​ក្រុង​ម៉ាដូន​១ ស្តេច​ក្រុង​ហាសោរ​១


ស្តេច​ក្រុង​ស៊ីមរ៉ុន-មេរ៉ុន​១ ស្តេច​ក្រុង​អាកសាប​១


អាដាម៉ា​១ រ៉ាម៉ា​១ ហាសោរ​១


នោះ​គេ​ក៏​ប្រមូល​គ្នា​ទាំង​អស់ ដើម្បី​ច្បាំង​នឹង​យ៉ូស្វេ ហើយ​នឹង​សាសន៍​អ៊ីស្រាអែល ដោយ​ស្រុះ​ចិត្ត​គ្នា។


រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន​ជា​ស្តេច​ហាសោរ នឹង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា


ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ‌រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម


ពួក​ស្តេច​បាន​មក​ច្បាំង គឺ​ពួក​ស្តេច​ស្រុក​កាណាន​គេ​មក​ច្បាំង​នៅ​ត្អាណាក ជិត​ទឹក​មេគី‌ដោ តែ​គេ​មិន​បាន​យក​របឹប​ដ៏​មាន​ដំឡៃ​អ្វី​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម