ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 3:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ឮ​ពី​បែប​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់​ដោយ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សំរាប់​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បាន​ឮ​ពី​ការ​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត​ខ្លាច​ដល់​ទ្រង់ ព្រោះ​គេ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សម្រាប់​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌រាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា‌ញាណ​មក​ស្ដេច ដើម្បី​កាត់​ក្ដី​នេះ។

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ស្តេច ព្រោះ​ពួក​គេ​យល់​ឃើញ​ថា អុលឡោះ​ប្រទាន​ប្រាជ្ញា‌ញាណ​មក​គាត់ ដើម្បី​កាត់​ក្តី​នេះ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 3:28
25 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ស្រឡាញ់​សាសន៍​អ៊ីស្រាអែល​អស់‌កល្ប​ជានិច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ប្រយោជន៍​ឲ្យ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត


ដូច្នេះ ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​កូន​រស់​នោះ​ទៅ​នាង​ដើម​ចុះ កុំ​សំឡាប់​វា​ឡើយ ដ្បិត​នាង​នោះ​ជា​ម្តាយ​ពិត


រីឯ​សាឡូម៉ូន ទ្រង់​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា


ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ នឹង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ដាវីឌ នោះ​ក៏​ចុះ​ចូល​នឹង​ស្តេច​សាឡូម៉ូន​ទាំង​អស់​ដែរ


ឯ​អែសរ៉ា​ឯង តាម​ប្រាជ្ញា​របស់​ព្រះ​នៃ​អ្នក​ដែល​សណ្ឋិត​លើ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​តាំង​ពួក​អ្នក​ឡើង ដែល​ជា​អ្នក​ជំនាញ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម នឹង​សុភា ឲ្យ​ជំនុំ​ជំរះ ដល់​អ្នក​ទាំង​សាសន៍​នៅ​ខាង​នាយ​ទន្លេ ហើយ​ត្រូវ​បង្ហាត់​បង្រៀន​ក្រិត្យ‌វិន័យ ដល់​អស់​អ្នក​ណា​ដែល​មិន​ស្គាល់​ផង


ឲ្យ​ព្រះ‌រាជ​បុត្រា​បាន​គ្រប់‌គ្រង​លើ​រាស្ត្រ​របស់​ព្រះ ដោយ​សុចរិត ហើយ​លើ​ពួក​ក្រីក្រ​ដោយ​ទៀង​ត្រង់


សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តាជន ហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រ ព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។


ក៏​បាន​ឃើញ​ការ​យ៉ាង​ធំ​ដែល​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ នោះ​គេ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដល់​ម៉ូសេ​ជា​អ្នក​បំរើ​ទ្រង់​ផង។


មាន​ពាក្យ​ទំនាយ​នៅ​ព្រះ‌រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឱស្ឋ​ទ្រង់​នឹង​មិន​សំរេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។


កូន​អើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេព‌គប់​នឹង​មនុស្ស​ដែល​តែង‌តែ​សាវា​ឡើយ


ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្ដី នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់


ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្តា​សក្តិ​ក៏​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ដោយ‌សារ​អញ


ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១


ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក ដែល​អង្គុយ​ជំនុំ‌ជំរះ នឹង​ជា​ឫទ្ធិ​កំឡាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។


រីឯ​មនុស្ស​កំឡោះ​ទាំង​៤​នាក់​នេះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ដំរិះ ហើយ​ឲ្យ​បាន​ឆ្លៀវ‌ឆ្លាត​ក្នុង​គ្រប់​ទាំង​ចំណេះនឹង​ប្រាជ្ញា ឯ​ដានី‌យ៉ែល លោក​ក៏​មាន​យោបល់​ក្នុង​អស់​ទាំង​ការ​ជាក់‌ស្តែង នឹង​ការ​យល់‌សប្តិ​ផង


គឺ​ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ នឹង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ នឹង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់


ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន


ដ្បិត​នៅ​ក្នុង​នគរ​ទ្រង់ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ ហើយ​នៅ​ក្នុង​រាជ្យ​នៃ​ព្រះ‌បិតា​ទ្រង់ នោះ​ឃើញ​មាន​ពន្លឺ នឹង​យោបល់ ព្រម​ទាំង​ប្រាជ្ញា ដូច​ជា​ប្រាជ្ញា​របស់​ពួក​ព្រះ​នៅ​ក្នុង​អ្នក​នោះ រីឯ​ស្តេច​នេប៊ូ‌ក្នេសា បិតា​ទ្រង់ ក៏​បាន​តាំង​អ្នក​នោះ​ឡើង ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​ពួក​គ្រូ​ទាយ អើ គឺ​ជា​ស្តេច ជា​បិតា​ទ្រង់​នោះ​ឯង ដែល​តាំង​គេ


តែ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​ព្រះ‌ចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​នឹង​សាសន៍​ក្រេក​ផង


តែ​ដោយ‌សារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្ដី​សុចរិត សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រោស​លោះ​ដល់​យើង​ផង


ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្សាន្ត ដោយ​បាន​រួប‌រួម​គ្នា​មក​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​បាន​អស់​ទាំង​ផល​ប្រយោជន៍​នៃ​ប្រាជ្ញា ដែល​ជឿ‌ជាក់​ផ្តាច់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ‌គ្រីស្ទ


ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់


នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លើក​ដំកើង​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោត‌ខ្លាច​ដល់​លោក ដូច​ជា​បាន​កោត‌ខ្លាច​ដល់​លោក​ម៉ូសេ​ដែរ នៅ​អស់​១​ជីវិត​របស់​លោក។


នោះ​សាំយូ‌អែល​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់នឹង​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក​នៅ​ថ្ងៃ​នោះ​ឯង ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​ក៏​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​សាំយូ‌អែល​ជា​ខ្លាំង។