និក្ខមនំ 14:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ក៏បានឃើញការយ៉ាងធំដែលស្នាដៃនៃព្រះយេហូវ៉ាបានធ្វើដល់សាសន៍អេស៊ីព្ទ នោះគេក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយក៏ជឿដល់ព្រះយេហូវ៉ា ព្រមទាំងដល់ម៉ូសេជាអ្នកបំរើទ្រង់ផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ពួកអ៊ីស្រាអែលបានឃើញការយ៉ាងធំ ដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងសាសន៍អេស៊ីព្ទ ហើយបណ្ដាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយពួកគេជឿដល់ព្រះយេហូវ៉ា និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ សូមមើលជំពូកអាល់គីតាប31 ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចអុលឡោះតាអាឡា។ ពួកគេជឿលើអុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ សូមមើលជំពូក |
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
កាលពួកឪពុកឯងបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ដាក់សេចក្ដីងងឹតនៅជាកណ្តាលឯងរាល់គ្នា ហើយនឹងពួកសាសន៍អេស៊ីព្ទ ក៏នាំទឹកសមុទ្រមកគ្របលើគេទៅ ហើយភ្នែកឯងរាល់គ្នាបានឃើញការទាំងប៉ុន្មាន ដែលអញបានធ្វើនៅស្រុកអេស៊ីព្ទនោះដែរ ឯងរាល់គ្នាក៏បាននៅក្នុងទីរហោស្ថានអស់កាលជាយូរ