ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 3:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​នឹង​បំបៅ​កូន នោះ​មើល វា​បាន​ស្លាប់​ហើយ ប៉ុន្តែដល់​ភ្លឺ​ឡើង នោះ​ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ទៅ ឃើញ​ថា​មិន​មែន​ជា​កូន​ដែល​ខ្ញុំ​ម្ចាស់​បង្កើត​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​ចង់​បំបៅ​កូន ខ្ញុំ​ឃើញ​ថា​កូន​បាន​ស្លាប់​ហើយ ប៉ុន្តែ ដល់​ភ្លឺ​ឡើង ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ក៏​ឃើញ​ថា​មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន ខ្ញុំ​ម្ចាស់​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ម្ចាស់​ពិនិត្យ​មើល​យ៉ាង​ច្បាស់​លាស់ ក៏​ឃើញ​ថា មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។

សូមមើលជំពូក

អាល់គីតាប

ព្រឹក​ឡើង កាល​ខ្ញុំ​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន ខ្ញុំ​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ពិនិត្យ​មើល​យ៉ាង​ច្បាស់​លាស់ ក៏​ឃើញ​ថា មិន​មែន​ជា​កូន​របស់​ខ្ញុំ​ទេ»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 3:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។


ដល់​ពាក់​កណ្តាល​អធ្រាត្រ កាល​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ កំពុង​តែ​ទទួល​ទាន​ដំណេក​លក់ នោះ​នាង​ក្រោក​ឡើង​យក​កូន​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ម្ចាស់​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ


ស្ត្រី​១​ទៀត​នោះ​ក៏​ឆ្លើយ​កាត់​ទៅ​ថា ទេ មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ដែល​រស់​នៅ នោះ​ជា​កូន​របស់​អញ ហើយ​កូន​ដែល​ស្លាប់​ទៅ​ជា​កូន​របស់​ឯង​វិញ តែ​ស្រី​នេះ​ប្រកែក​ថា មិន​មែន​ឡើយ គឺ​កូន​ដែល​ស្លាប់​ជា​កូន​របស់​ឯង ហើយ​កូន​ដែល​រស់​នៅ​នេះ​ជា​កូន​របស់​អញ​វិញ ស្ត្រី​ទាំង​២​បាន​ជជែក​គ្នា​យ៉ាង​នោះ​នៅ​ចំពោះ​ស្តេច។


នោះ​អែល‌កាណា​ជា​ប្ដី​ឆ្លើយ​ថា ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ប៉ុណ្ណោះ ដូច្នេះនាង​ក៏​នៅ​បំបៅ​កូន ទាល់​តែ​បាន​ផ្តាច់​ដោះ​ហើយ