Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 3:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដល់​ពាក់​កណ្តាល​អធ្រាត្រ កាល​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ កំពុង​តែ​ទទួល​ទាន​ដំណេក​លក់ នោះ​នាង​ក្រោក​ឡើង​យក​កូន​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ម្ចាស់​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នាង​បាន​ក្រោក​ឡើង​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ខណៈ​ដែល​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់​កំពុង​តែ​ដេក​លក់ នាង​បាន​យក​កូន​របស់​ខ្ញុំ​ម្ចាស់​ពី​ខាង​ខ្ញុំ​ទៅ​បី ហើយ​ដាក់​កូន​ស្លាប់​របស់​នាង​នែប​នៅ​ទ្រូង​ខ្ញុំ​ម្ចាស់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ ពេល​ខ្ញុំ​ម្ចាស់​កំពុង​ដេក​លក់ នាង​ក៏​ក្រោក​ឡើង​ចូល​មក​បី​កូន​ខ្ញុំ​ម្ចាស់ ដែល​ដេក​នៅ​ជិត​ខ្ញុំ​ម្ចាស់ យក​ទៅ​ដាក់​ដេក​ក្បែរ​នាង រួច​នាង​យក​កូន​របស់​នាង​ដែល​ស្លាប់​នោះ មក​ដាក់​ជិត​ខ្ញុំ​ម្ចាស់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លុះ​ដល់​ពាក់​កណ្តាល​អធ្រាត្រ ពេល​ខ្ញុំ​កំពុង​ដេក​លក់ នាង​ក៏​ក្រោក​ឡើង​ចូល​មក​បី​កូន​ខ្ញុំ ដែល​ដេក​នៅ​ជិត​ខ្ញុំ យក​ទៅ​ដាក់​ដេក​ក្បែរ​នាង រួច​នាង​យក​កូន​របស់​នាង​ដែល​ស្លាប់​នោះ មក​ដាក់​ជិត​ខ្ញុំ​វិញ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 3:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចួន​ជា​នៅ​វេលា​យប់​១ កូន​របស់​នាង​នេះ​បាន​ស្លាប់​ទៅ ដោយ​ម្តាយ​បាន​ដេក​សង្កិន​លើ


លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​នឹង​បំបៅ​កូន នោះ​មើល វា​បាន​ស្លាប់​ហើយ ប៉ុន្តែដល់​ភ្លឺ​ឡើង នោះ​ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ទៅ ឃើញ​ថា​មិន​មែន​ជា​កូន​ដែល​ខ្ញុំ​ម្ចាស់​បង្កើត​ទេ


បើ​ទូលបង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំង ទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ


ប៉ុន្តែ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ‌សាលី​ដែរ រួច​ចេញ​បាត់​ទៅ


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម