១ សាំយូអែល 1:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 នោះអែលកាណាជាប្ដីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះនាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 លោកអែលកាណាជាប្តីឆ្លើយថា៖ «ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏នៅបំបៅកូនរហូតដល់ពេលផ្តាច់ដោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 លោកអែលកាណាជាប្ដី តបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្ដាច់ដោះ ហើយសូមព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្ដាច់ដោះ។ សូមមើលជំពូកអាល់គីតាប23 លោកអែលកាណាជាប្ដីតបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្តាច់ដោះ ហើយសូមអុលឡោះតាអាឡាសម្រេចតាមបន្ទូលសន្យារបស់ទ្រង់»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្តាច់ដោះ។ សូមមើលជំពូក |
អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើអញនិយាយពីក្រុងយេរូសាឡិមថា ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ ហើយនិយាយពីអស់ទាំងទីក្រុងនៃស្រុកយូដាថា ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ អញនឹងលើកអស់ទាំងទីបាក់បែកនោះឡើង