ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 21:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​បាន​ឃើញ​ឬ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​អញ​ហើយ ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​អញ នោះ​អញ​មិន​នាំ​សេចក្ដី​វេទនា​នោះ មក​ក្នុង​គ្រា​ព្រះ‌ជន្ម​ទ្រង់​ទេ គឺ​អញ​នឹង​នាំ​សេចក្ដី​វេទនា​នោះ មក​លើ​ជំនួរ​វង្ស​ទ្រង់​ក្នុង​គ្រា​នៃ​បុត្រ​ទ្រង់​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«តើ​ឯង​បាន​ឃើញ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ហើយ? ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​យើង នោះ​យើង​មិន​នាំ​សេចក្ដី​វេទនា​មក​ក្នុង​ពេល​អ័ហាប់​នៅ​មាន​ជីវិតទេ គឺ​យើង​នឹង​នាំ​សេចក្ដី​វេទនា​នោះ​មក​លើ​ជំនួរ​វង្ស​របស់​គេ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយ»។

សូមមើលជំពូក

អាល់គីតាប

«អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ​នៅ​ជំនាន់​ក្រោយ»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 21:29
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ


នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា


ក្នុង​រវាង​៣​ឆ្នាំ​នោះ សាសន៍​ស៊ីរី នឹង​សាសន៍​អ៊ីស្រាអែល ឥត​មាន​ចំបាំង​នឹង​គ្នា​ឡើយ


ឯ​អ័ហាប់​ទ្រង់​មាន​ព្រះ‌រាជ‌បុត្រា​៧០​អង្គ នៅ​ក្រុង​សាម៉ារី ហើយ​យេហ៊ូវ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ឯ​ពួក​អ្នក​ដែល​ជា​កំពូល នៅ​យេស‌រាល ក្នុង​ក្រុង​សាម៉ារី គឺ​ជា​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​បី‌បាច់‌រក្សា​អស់​ទាំង​បុត្រា​នៃ​អ័ហាប់​ថា


ដូច្នេះ យេហ៊ូវ​បាន​ប្រហារ​ជីវិត​នៃ​អស់​អ្នក​ណា​ដែល​សល់​នៅ ក្នុង​ជំនួរ​វង្ស​របស់​អ័ហាប់ នៅ​ត្រង់​យេស‌រាល ព្រម​ទាំង​ពួក​អ្នក​ធំ នឹង​ពួក​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល ហើយ​ពួក​សង្ឃ​របស់​ទ្រង់​ផង ឥត​ទុក​ឲ្យ​មាន​អ្នក​ណា​មួយ​សល់​នៅ​ខាង​ទ្រង់​ឡើយ។


នោះ​ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ឯង​បាន​ឮ​សេចក្ដី ដែល​អញ​បាន​ទាយ​ទាស់​នឹង​ទី​នេះ ហើយ​ទាស់​នឹង​បណ្តាជន​ដែល​នៅ​ក្រុង​នេះ​ថា គេ​នឹង​ត្រូវ​សាប‌សូន្យ ហើយ​ត្រឡប់​ជា​សេចក្ដី​បណ្តាសា ហើយ​ដោយ​ព្រោះ​ឯង​បាន​ហែក​សំលៀក‌បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ក៏​បា​ន​ឮ​ហើយ


យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កំឡាំង បាញ់​ទៅ​ត្រូវ​ទី​កណ្តាល​ខ្នង​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះ‌ដូង​ទ្រង់ ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ នៅ​ក្នុង​ព្រះ‌រាជ‌រថ


ដូច្នេះ លោក​បង្គាប់​គេ​ថា ចូរ​បោះ​វា​ចុះ​មក នោះ​គេ​ក៏​បោះ​ទំលាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ខ្លះ​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង នឹង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី


រួច​កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ាយ៉ា​ថា គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ អញ​នឹង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​អញ​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​អញ​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ ទៅ​លើ​ក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ


វេលា​ណា​ដែល​បាន​ឮ​និយាយ​ពី​ទូលបង្គំ នោះ​គេ​នឹង​ស្តាប់​តាម​ភ្លាម ពួក​សាសន៍​ដទៃ​នឹង​គោរព​ចុះ​ចូល​ចំពោះ​ទូលបង្គំ


ចូរ​ទូល​ដល់​ព្រះ​ថា អស់​ទាំង​កិច្ច‌ការ​របស់ ទ្រង់​គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​ដ៏​ជា​ធំ​របស់​ទ្រង់


តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា ករុណា នឹង​អាណិត‌អាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ


នោះ​ម៉ូសេ នឹង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ឯង​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​អញ ដើម្បី​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ដល់​កាល​ណា​ទៀត


ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ


ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែអញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ


ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែគឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ


តើ​ឯង​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​អស់​ទាំង​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី


ដូច្នេះ ឱ​ព្រះ‌ករុណា​អើយ សូម​ឲ្យ​ទ្រង់​បាន​រាប់​សេចក្ដី​ទូន្មាន​របស់​ទូលបង្គំ​ជា​គួរ​ទទួល​ចុះ សូម​ឲ្យ​ទ្រង់​ផ្តាច់​អំពើ​បាប​របស់​ទ្រង់​ចេញ ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​ផ្តាច់​អំពើ​ទុច្ចរិត​របស់​ទ្រង់​ចេញ​ផង ដោយ​សំដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ក្រែង​នឹង​មាន​សេចក្ដី​សុខ​ជា​អង្វែង​ត​ទៅ។


ព្រះ‌ទ្រង់​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក‌ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ រួច​ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ទ្រង់​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ទ្រង់​លែង​ធ្វើ​ទៅ។


តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ


រួច​ទ្រង់​បែរ​ទៅ​ឯ​ស្ត្រី​នោះ តែ​មាន​បន្ទូល​នឹង​ស៊ីម៉ូន​ថា អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សំរាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សំរក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង


ឬ​អ្នក​មើល‌ងាយ​សេចក្ដី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្ដី​ទ្រាំ‌ទ្រ នឹង​សេចក្ដី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្ដី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី


ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ