រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ នឹងប្រពន្ធកូនឯងមកអញ
ពួករាជទូតក៏មកម្តងទៀត ទូលថា៖ «បេន-ហាដាដ ទ្រង់មានរាជឱង្ការម្តងហើយថា "យើងបានចាត់ទូតឲ្យមកឯងប្រាប់ថា អ្នកត្រូវប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកយើង
អ្នកនាំសារមកគាល់ព្រះបាទអហាប់ជាថ្មី ទូលថា៖ «ព្រះបាទបេនហាដាដមានរាជឱង្ការដូចតទៅ: យើងបានចាត់គេឲ្យមកទូលព្រះករុណាថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ព្រះករុណាមកឲ្យយើង។
អ្នកនាំសារមកជួបស្តេចអហាប់ជាថ្មីជម្រាបថា៖ «ស្តេចបេន-ហាដាឌមានប្រសាសន៍ដូចតទៅ: យើងបានចាត់គេឲ្យមកជម្រាបស្តេចថា ត្រូវប្រគល់មាស ប្រាក់ ពួកស្រីស្នំ និងបុត្រារបស់ស្តេចមកឲ្យយើង។
ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា
ស្តេចអ៊ីស្រាអែលក៏តបទៅថា បពិត្រស្តេចជាម្ចាស់អើយ តាមព្រះបន្ទូលទ្រង់ នោះខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន ក៏ជារបស់ផងទ្រង់ដែរ
តែដល់ថ្ងៃស្អែកពេលថ្មើរនេះ នោះអញនឹងចាត់ពួកអញឲ្យមកឯឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបំរើឯង ឯរបស់ណាដែលជាទីគាប់ភ្នែកឯង នោះគេនឹងចាប់កាន់នៅដៃយកទៅ។