ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 20:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ពួក​ពល‌ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហា‌ដាឌ់​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ទ្រង់​វិញ​ថា មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហាដាដ​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ស្ដេច​វិញ​ថា៖ «មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះ‌បាទ​បេនហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ថ្វាយ​ស្ដេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទីក្រុង​សាម៉ារី»។

សូមមើលជំពូក

អាល់គីតាប

ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ស្តេច​បេនហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ជូន​ស្តេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទី‌ក្រុង​សាម៉ារី»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 20:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា


គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ នឹង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា


នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ


យ៉ាង​នោះ​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន នឹង​កង‌ទ័ព​ដែល​ទៅ​តាម​ក្រោយ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ