ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 16:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ដំណើរ​ឯ​ទៀត ដែល​អំរី​ធ្វើ នឹង​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អំរីបាន​ធ្វើ និង​អំណាច​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អូមរី គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក

អាល់គីតាប

កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​អូមរី គឺ​អ្វីៗ​ដែល​ស្តេច​បាន​ប្រព្រឹត្ត និង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 16:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណើរ​នោះ​ក៏​ត្រឡប់​ជា​ហេតុ​ឲ្យ​មាន​បាប​ឡើង ពី​ព្រោះ​ពួក​ជន​ទាំង‌ឡាយ គេ​ខំ​ទៅ​ថ្វាយ‌បង្គំ នៅ​ចំពោះ​រូប​១​នោះ ដែល​នៅ​ក្រុង​ដាន់


ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រាអែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។


រីឯ​ដំណើរ​ឯ​ទៀត​ពី​ណាដាប នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


រីឯ​ដំណើរ​ឯ​ទៀត​ពី​អេឡា នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ។


រីឯ​ដំណើរ​ឯ​ទៀត​ពី​ស៊ីមរី នឹង​ការ​ដែល​លោក​ក្បត់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ។


ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ នឹង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ


អំរី​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់ ជា​ព្រះ‌រាជ‌បុត្រា បាន​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។


រីឯ​ដំណើរ​ឯ​ទៀត​ពី​ប្អាសា ហើយ​ការ​ដែល​ទ្រង់​ធ្វើ នឹង​ពី​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


សាក្សី​កោង‌កាច​គេ​ចំអក​មើល‌ងាយ​ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។