Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:27 - អាល់គីតាប

27 កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​អូមរី គឺ​អ្វីៗ​ដែល​ស្តេច​បាន​ប្រព្រឹត្ត និង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អំរីបាន​ធ្វើ និង​អំណាច​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អូមរី គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ប្រព្រឹត្ត និង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រីឯ​ដំណើរ​ឯ​ទៀត ដែល​អំរី​ធ្វើ នឹង​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជា‌ជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។


ទ្រង់​បោះ​បង់​ចោល​អ៊ីស្រ‌អែល ព្រោះ​តែ​ស្តេច​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។


កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច​ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អេឡា និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កិច្ច​ការ​ផ្សេងៗ និង​អំពើ​ក្បត់​របស់​ស្តេច​ស៊ីមរី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​ដើរ​តាម​ផ្លូវ​របស់​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្តេច​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប បណ្តាល​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល ទ្រង់​ខឹង ដោយ​ពួក​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ដ៏​ឥត​បាន​ការ។


កាល​ស្តេច​អូមរី​ស្លាប់​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ស្តេច​អហាប់ ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


កិច្ច​ការ​ផ្សេងៗ​របស់​ស្តេច​បាសា គឺ​អ្វីៗ​ដែល​គាត់​បាន​ប្រព្រឹត្ត និង​វីរភាព​ដ៏​អង់‌អាច​របស់​ស្តេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម