ហើយយេរ៉ូបោមមានបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះមានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ
១ ពង្សាវតារក្សត្រ 14:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលអ័ហ៊ីយ៉ាបានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា៖ «មហេសីរបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ។ ព្រះនាងធ្វើខ្លួនជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអហ៊ីយ៉ាឮស្នូរសម្រិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំឲ្យនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។ អាល់គីតាប កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។ |
ហើយយេរ៉ូបោមមានបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះមានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់អ័ហ៊ីយ៉ាថា មើល ភរិយារបស់យេរ៉ូបោមមកសួរឯង ពីដំណើរកូនដែលឈឺ ត្រូវឲ្យឯងប្រាប់នាងដូច្នេះមួយៗ ដ្បិតកាលណានាងចូលមក នោះនាងនឹងធ្វើភាពជាស្ត្រីផ្សេងទៀត។
សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអញបានលើកឯង ពីកណ្តាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រអញ
គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះហើយ ថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានបន្ទូលដូច្នោះឡើយ
ទ្រង់ចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ
ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។
នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះសូមមានប្រសាសន៍ចុះ។
តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ
ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្ដីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ