គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស
១ ពង្សាវតារក្សត្រ 11:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះក៏ប្រមូលមនុស្សមកតាម ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសម្លាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានប្រមែប្រមូលមនុស្សឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ អាល់គីតាប គាត់បានប្រមែប្រមូលមនុស្ស ឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលស្តេចទតសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ |
គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស
តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសំឡាប់ពួកគេ ដែលនៅរទេះចំបាំងអស់៧០០រទេះ នឹងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ
កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប នឹងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ នឹងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត
ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា នឹងក្រុងរេហុប ហើយពួកថូប នឹងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
១ទៀត ដាវីឌក៏ប្រហារហាដារេស៊ើរ បុត្រារេហុបជាស្តេចស្រុកសូបា ក្នុងកាលដែលស្តេចនោះ ទៅតាំងអំណាចខ្លួន នៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ
អ្នកនោះក៏ទាស់ទទឹងនឹងសាសន៍អ៊ីស្រាអែល រហូតដល់អស់ព្រះជន្មនៃសាឡូម៉ូន នេះជាការប្រទូសរ៉ាយ ក្រៅពីការដែលហាដាឌ់បានធ្វើ ឯរេសោនបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែល ក៏សោយរាជ្យលើស្រុកស៊ីរី។
ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅលោកថា ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាបានដល់ហើយ នោះចូរចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរីចុះ
នោះបេន-ហាដាឌ់ទូលទ្រង់ថា អស់ទាំងទីក្រុងដែលព្រះបិតាទូលបង្គំបានរឹបយកពីព្រះបិតាទ្រង់ នោះទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សំរាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាព្រះបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ អ័ហាប់មានបន្ទូលឆ្លើយថា ឯខ្ញុំៗនឹងឲ្យលោកទៅវិញ ដោយសេចក្ដីសញ្ញានេះ ដូច្នេះ ទ្រង់ក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
រីឯដំណើរឯទៀតពីយេរ៉ូបោម នឹងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស នឹងក្រុងហាម៉ាត ជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
ឯអេលីសេ លោកបានទៅឯក្រុងដាម៉ាស នៅគ្រានោះបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា មើល អ្នកសំណប់របស់ព្រះបានមកទីនេះហើយ
ក៏ទៅឯសំដេចសង្ឃ សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន នៅក្រុងដាម៉ាស ប្រយោជន៍ដើម្បី បើឃើញមានអ្នកណាខ្លះ ដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯក្រុងយេរូសាឡិម