Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា នឹង​ក្រុង​រេហុប ហើយ​ពួក​ថូប នឹង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ​ឡែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 10:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត


កាល​ដាវីឌ​បាន​ជ្រាប​ហើយ នោះ​ទ្រង់​ចាត់​យ៉ូអាប់ នឹង​ពួក​ពល​ខ្លាំង​ពូកែ​ទាំង​អស់​ឲ្យ​ទៅ


រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ចោម​ច្បាំង​នឹង​លោក​ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នោះ នោះ​លោក​ក៏​រើស​យក​ពួក​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រាអែល ចាត់​ទៅ​ឲ្យ​ដំរៀប​គ្នា ត​នឹង​ពួក​ស៊ីរី


អេលី‌ផា‌លេត​ជា​កូន​អ័ហាស‌បាយ កូន​របស់​ម្នាក់​ក្នុង​ពួក​ម៉ាកាធី អេលាម ជា​កូន​អ័ហ៊ី‌ថូ‌ផែល ពួក​គីឡោ


អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ


យ៉ាង​នោះ គេ​ជួល​បាន​រទេះ​៣​ម៉ឺន​២​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា នឹង​បណ្តា​រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព នៅ​មុខ​ក្រុង​មេឌីបា ឯ​ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​ពី​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន មូល​មក​ច្បាំង


ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​ឯ​វាល​ដោយ​ខ្លួន។


នោះ​គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា យ៉ូហា‌ណាន នឹង​យ៉ូណា‌ថាន​ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត នឹង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង


ដូច្នេះ​គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត


ដល់​អេប្រុន រេហុប ហាំម៉ូន នឹង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ


ឯ​ពួក​អេស៊ើរ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ


នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។


ខណៈ​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​ពួក​ចាស់‌ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​យែបថា ពី​ស្រុក​ថូប​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម