ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ធីម៉ូថេ 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស្ត្រីមេម៉ាយ​ដែល​រាប់ចូលក្នុងបញ្ជី ត្រូវ​មាន​អាយុ​មិន​តិចជាង​ហុកសិប​ឆ្នាំ ជា​ប្រពន្ធ​របស់​ប្ដី​តែម្នាក់

សូមមើលជំពូក

Khmer Christian Bible

ស្រ្ដី​មេម៉ាយ​ដែល​ត្រូវ​រាប់​ចូល​ក្នុង​បញ្ជី​ ត្រូវ​មាន​អាយុ​ចាប់​ពី​ហុកសិប​ឆ្នាំ​ឡើង​ទៅ​ និង​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​កត់ចូល​ក្នុង​បញ្ជី ត្រូវ​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្តី​តែ​មួយ​ប៉ុណ្ណោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។

សូមមើលជំពូក

អាល់គីតាប

ស្ដ្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ដ្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។

សូមមើលជំពូក



១ ធីម៉ូថេ 5:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ត្រូវ​យក​ថ្ម​ឯ​ទៀត​មក​ប៉ះ​ជំនួស​ថ្ម​ចាស់ រួច​យក​បាយអ​ឯ​ទៀត​មក​បូក​វិញ។


ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត‌ត្រា​កូន​ចៅ នឹង​ផ្ទះ​ខ្លួន ដោយ​ស្រួល‌បួល


ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត‌ត្រា​ប្រព្រឹត្ត​ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់‌ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅ‌រ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន


ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹង‌ទទឹង​នឹង​ព្រះ‌គ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្ដី​ទៀត


ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង បាន​យក​ប្ដី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់‌គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះ‌តិះដៀល​ឡើយ


បើ​មាន​អ្នក​ជឿ​ណា ទោះ​ប្រុស​ឬ​ស្រី ដែល​មាន​ម្តាយ​មេម៉ាយ នោះ​ត្រូវ​ជួយ​ផ្គត់‌ផ្គង់​ឲ្យ​ផង កុំ​ឲ្យ​ផ្ទុក​លើ​ពួក​ជំនុំ​ឡើយ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​អ្នក ដែល​ពិត​ជា​មេម៉ាយ​នោះ​វិញ។