បណ្តាសត្វទាំងប៉ុន្មានដែលកំរើក ហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ
១ ធីម៉ូថេ 4:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សំរាប់ពួកអ្នកជឿ នឹងពួកអ្នកដែលស្គាល់សេចក្ដីពិត ឲ្យបានទទួលដោយអរព្រះគុណ ព្រះគម្ពីរខ្មែរសាកល ហើយពួកគេហាមមិនឲ្យរៀបការ ទាំងឲ្យតមអាហារដែលព្រះបាននិម្មិតបង្កើតមកដើម្បីឲ្យអ្នកដែលជឿ និងអ្នកដែលស្គាល់សេចក្ដីពិត បានទទួលយកដោយអរព្រះគុណ។ Khmer Christian Bible ពួកគេហាមឃាត់មិនឲ្យរៀបការ ហើយឲ្យតមអាហារដែលព្រះជាម្ចាស់បានបង្កើតមកសម្រាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្ដីពិតបានបរិភោគ ទាំងអរព្រះគុណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេហាមប្រាមមិនឲ្យយកប្តីប្រពន្ធ ហើយឲ្យតមអាហារដែលព្រះបានបង្កើតមក ដើម្បីឲ្យអស់អ្នកដែលជឿ និងអស់អ្នកដែលស្គាល់សេចក្ដីពិត បានទទួលដោយអរព្រះគុណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។ អាល់គីតាប ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលអុលឡោះបានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរគុណ។ |
បណ្តាសត្វទាំងប៉ុន្មានដែលកំរើក ហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ
នេះហើយជាការ ដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ីហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងអស់ទាំងការដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់១ជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន
វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកឰយុកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់
រួចកាលទ្រង់បានបង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ នឹងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស
មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោក នោះគឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ។
រួចទ្រង់យកនំបុ័ង៧ នឹងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស
(ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ)
កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ
ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី នឹងសេចក្ដីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ
កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា
អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
ឯចំណីអាហារ នោះសំរាប់ក្រពះ ហើយក្រពះក៏សំរាប់ចំណីអាហារដែរ តែព្រះទ្រង់នឹងឲ្យទាំង២យ៉ាងសាបសូន្យទៅ ឯរូបកាយ មិនមែនសំរាប់ការកំផិតទេ គឺសំរាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សំរាប់រូបកាយដែរ
ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ ហើយបើស្ត្រីក្រមុំណាយកប្ដីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះនឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា។
ប៉ុន្តែ ចំណីអាហារ មិនមែនជាគ្រឿង ដែលនាំឲ្យព្រះរាប់អានយើងទេ ដ្បិតបើយើងបរិភោគ នោះមិនមែនមានបំណាច់អ្វី ហើយបើមិនបរិភោគទេ នោះយើងក៏មិនខ្វះអ្វីដែរ
ដូច្នេះ កុំទុកឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកឡើយ
ហើយក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដីឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង។
ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត
ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ
ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ
ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ។
ដូច្នេះ កុំឲ្យបណ្តែតបណ្តោយតាមសេចក្ដីបង្រៀនប្លែកៗឡើយ ដ្បិតគួរឲ្យចិត្តបានតាំងនៅខ្ជាប់ខ្ជួន ដោយព្រះគុណ មិនមែនដោយចំណីអាហារទេ ដែលពួកអ្នកប្រព្រឹត្តតាមសេចក្ដីទាំងនោះ មិនបានប្រយោជន៍អ្វីពីនោះមកឡើយ
កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកបណ្តាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ពីព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះអញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះ អ្នកនឹងរកលោកឃើញ