យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ
១ កូរិនថូស 14:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរបស់ឥតជីវិតទាំងប៉ុន្មានដែលមានចេញសូរ ទោះបើជាខ្លុយឬស៊ុងក្តី បើមិនមានឮសូរខ្ពស់ទាប នោះធ្វើដូចម្តេចឲ្យដឹងថា ផ្លុំឬចាប់លេងបទណាទៅបាន ព្រះគម្ពីរខ្មែរសាកល សូម្បីតែរបស់គ្មានជីវិតដែលបញ្ចេញសំឡេង ដូចជាខ្លុយ ឬពិណ ប្រសិនបើវាមិនបញ្ចេញសំឡេងខុសពីគ្នា តើនឹងដឹងយ៉ាងដូចម្ដេចថា កំពុងផ្លុំ ឬលេងអ្វី? Khmer Christian Bible សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិត មិនថាជាខ្លុយ ឬស៊ុងក្ដី បើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេ តើធ្វើដូចម្ដេចឲ្យដឹងបានថា ឧបករណ៍ដែលគេកំពុងលេង ឬដេញនោះ ជាសំឡេងខ្លុយ ឬស៊ុង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូម្បីតែឧបករណ៍តន្ដ្រីដែលគ្មានជីវិត ដូចជាខ្លុយ ឬស៊ុងក្តី ក៏ដូចគ្នា បើវាមិនបញ្ចេញសំឡេងខុសពីគ្នាទេ ធ្វើដូចម្តេចឲ្យដឹងបានថា ឧបករណ៍ដែលកំពុងលេងនោះ ជាខ្លុយ ឬជាស៊ុងទៅបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើឧបករណ៍តន្ត្រីដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន? អាល់គីតាប ប្រសិនបើឧបករណ៍តន្ដ្រី ដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន? |
យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ
គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ
ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ
ដូច្នេះ បងប្អូនអើយ បើខ្ញុំមកឯអ្នករាល់គ្នា ដោយនិយាយភាសាដទៃ នោះតើខ្ញុំនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា លើកតែខ្ញុំនិយាយនឹងអ្នករាល់គ្នាជាការបើកសំដែង ឬតាមចំណេះ ឬជាសេចក្ដីអធិប្បាយ ឬសេចក្ដីបង្រៀនណាមួយវិញ
ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន
ក្រោយនោះអ្នកនឹងទៅដល់ភ្នំព្រះ ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ នោះនឹងជួបនឹងពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ នឹងស៊ុងនាំមុខផង ហោរាទាំងនោះនឹងទាយ