Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:7 - ព្រះគម្ពីរខ្មែរសាកល

7 សូម្បីតែ​របស់​គ្មានជីវិត​ដែល​បញ្ចេញ​សំឡេង ដូចជា​ខ្លុយ ឬ​ពិណ ប្រសិនបើ​វា​មិន​បញ្ចេញ​សំឡេង​ខុសពីគ្នា តើ​នឹង​ដឹង​យ៉ាងដូចម្ដេច​ថា កំពុង​ផ្លុំ ឬ​លេង​អ្វី​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 សូម្បី​តែ​ឧបករណ៍​តន្រ្ដី​ដែល​គ្មាន​ជីវិត​ មិនថា​ជា​ខ្លុយ​ ឬ​ស៊ុងក្ដី​ បើ​ពួកវា‍​មិន​បញ្ចេញ​សំឡេង​ខុស​គ្នា​ទេ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ដឹង​បាន​ថា​ ឧបករណ៍​ដែល​គេ​កំពុង​លេង‍​ ឬ​ដេញ​នោះ​ ជា​សំឡេង​ខ្លុយ​ ឬ​ស៊ុង?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សូម្បី​តែ​ឧបករណ៍​តន្ដ្រី​ដែល​គ្មាន​ជីវិត ដូច​ជា​ខ្លុ​យ ឬ​ស៊ុង​ក្តី ក៏​ដូច​គ្នា បើ​វា​មិន​បញ្ចេញ​សំឡេង​ខុស​ពី​គ្នា​ទេ ធ្វើ​ដូច‌ម្តេច​ឲ្យ​ដឹង​បាន​ថា ឧបករណ៍​ដែល​កំពុង​លេង​នោះ ជា​ខ្លុយ ឬ​ជា​ស៊ុង​ទៅ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប្រសិន​បើ​ឧបករណ៍​តន្ត្រី​ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​របស់​ឥត​ជីវិត​ទាំង​ប៉ុន្មាន​ដែល​មាន​ចេញ​សូរ ទោះ​បើ​ជា​ខ្លុយ​ឬ​ស៊ុង​ក្តី បើ​មិន​មាន​ឮ​សូរ​ខ្ពស់​ទាប នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ផ្លុំ​ឬ​ចាប់​លេង​បទ​ណា​ទៅ​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប្រសិន​បើ​ឧបករណ៍​តន្ដ្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន?

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំគក់ទ្រូង​ដែរ’។


គឺ​ប្រៀបដូចជា​ក្មេង​ៗ​អង្គុយ​តាម​ផ្សារ ដែល​ស្រែកដាក់​គ្នាទៅវិញទៅមក​ថា​: ‘ពួកយើង​ផ្លុំខ្លុយ​ឲ្យ​ពួកឯង តែ​ពួកឯង​មិន​បាន​រាំ​ទេ​; ពួកយើង​ស្មូត្រ​បទទំនួញ តែ​ពួកឯង​ក៏​មិន​បាន​យំសោក​ដែរ’។


ប្រសិនបើ​ខ្ញុំ​ចេះ​និយាយ​ភាសាដទៃ​របស់​មនុស្ស និង​ភាសាដទៃ​របស់​ទូតសួគ៌ ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់ជា​គង​ដែល​ឮទ្រហឹងអឺងកង ឬ​ឆាប​ដែល​ឮឆុងឆាំង​។


ដូច្នេះ បងប្អូន​អើយ ឥឡូវនេះ​ប្រសិនបើ​ខ្ញុំ​មករក​អ្នករាល់គ្នា ហើយ​និយាយ​ភាសាដទៃ តើ​ខ្ញុំ​នឹង​ផ្ដល់ប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា ប្រសិនបើ​ខ្ញុំ​មិន​និយាយ​ដោយ​ការបើកសម្ដែង ដោយ​ចំណេះដឹង ដោយ​ការថ្លែងព្រះបន្ទូល ឬ​ដោយ​ការបង្រៀន​?


ជាការពិត ប្រសិនបើ​ត្រែ​បញ្ចេញ​សំឡេង​មិនច្បាស់ តើ​អ្នកណា​នឹង​ត្រៀមខ្លួន​ទៅ​ច្បាំង​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម