រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១
១ កូរិនថូស 14:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលអធិប្បាយ នោះទុកឲ្យ២ឬ៣នាក់សំដែងទៅ ហើយឲ្យអ្នកឯទៀតគិតពិចារណាចុះ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យអ្នកថ្លែងព្រះបន្ទូលពីរ ឬបីនាក់និយាយ ហើយឲ្យអ្នកឯទៀតពិចារណា។ Khmer Christian Bible រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកដែលថ្លែងទំនាយ ចូរឲ្យពីរ ឬបីនាក់និយាយ ហើយឲ្យអ្នកឯទៀតៗពិចារណាមើល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។ អាល់គីតាប រីឯការថ្លែងបន្ទូលនៃអុលឡោះវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។ |
រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១
ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ
បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ
បើគ្មានអ្នកណាសំរាប់បកប្រែទេ នោះត្រូវឲ្យគេនៅស្ងៀមក្នុងពួកជំនុំចុះ ហើយទូលដល់ព្រះដោយខ្លួនឯងវិញ
បើមានអ្នកណាទៀតអង្គុយនៅទីនោះ ដែលក៏មានសេចក្ដីសំរាប់នឹងបើកសំដែងដែរ នោះត្រូវឲ្យអ្នកមុនផ្អាកនៅស្ងៀមសិន
បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្ដីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញត្តផងព្រះអម្ចាស់ទាំងអស់
ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានចេះអធិប្បាយ ហើយកុំឲ្យឃាត់មិនឲ្យនិយាយភាសាដទៃនោះឡើយ