ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ខ្ញុំ​ចាត់​ពួក​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ឯ​អ៊ី‌ដោ​ជា​មេ ដែល​នៅ​កន្លែង​ហៅ​ថា កាសិភា ដោយ​បង្គាប់​ពាក្យ​ដែល​គេ​ត្រូវ​ជំរាប​ដល់​អ៊ីដោ នឹង​ពួក​នេធីនិម ជា​បង​ប្អូន​លោក នៅ​ត្រង់​កាសិភា​នោះ ដើម្បី​នឹង​នាំ​ពួក​អ្នក​សំរាប់​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​មក​ជា​១​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ខ្ញុំ​ចាត់​អ្នក​ទាំង​នោះឲ្យ​ទៅ​ជួប​អ៊ី‌ដោ ជា​មេដឹក​នាំ នៅ​កន្លែង​ដែល​ហៅ​ថា កាសិភា ដោយ​ប្រាប់​ពាក្យ​ដែល​គេ​ត្រូវ​និយាយ​ទៅ​កាន់​អ៊ីដោ និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ នៅ​កាសិភា​នោះ ដើម្បី​ឲ្យ​គេនាំ​ពួក​អ្នក​បម្រើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង មក​ជា​មួយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ​ឲ្យ​ទៅ​ជួប​លោក​អ៊ីដោ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កា‌សិភា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដោ និង​បងប្អូន​លោក ជា​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ​ដែល​រស់​នៅ​តំបន់​កា‌សិភា ដើម្បី​ឲ្យ​ពួក​គេ​នាំ​មនុស្ស​មក​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ​ឲ្យ​ទៅ​ជួប​លោក​អ៊ីដោ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កា‌សិភា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដោ និង​បង​ប្អូន​លោក ជា​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ​ដែល​រស់​នៅ​តំបន់​កា‌សិភា ដើម្បី​ឲ្យ​ពួក​គេ​នាំ​មនុស្ស​មក​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។

សូមមើលជំពូក



អែសរ៉ា 8:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​មាន​បន្ទូល​សួរ​ថា ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង


រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។


រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ្តិ៍‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី នឹង​ពួក​នេធីនិម


ឯ​ពួក​នេធីនិម គឺ​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថាបាអូត


ឯ​ពួក​នេធីនិម នឹង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។


ក៏​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​នេធីនិម​ខ្លះ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស​ដែរ


ដូច្នេះ ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អេលា‌ស៊ើរ អើរាល សេម៉ាយ៉ា អែល‌ណាថាន យ៉ារីប អែល‌ណាថាន ណាថាន់ សាការី នឹង​មស៊ូឡាម ជា​ពួក​ប្រធាន​មក ព្រម​ទាំង​យ៉ូយ៉ា‌រីប នឹង​អែល‌ណាថាន ជា​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា


ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​នឹង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​ថា មើល អញ​បាន​ដាក់​ពាក្យ​របស់​អញ​នៅ​ក្នុង​មាត់​ឯង​ហើយ


ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា បើ​ឯង​នឹង​វិល​មក​វិញ នោះ​អញ​នឹង​នាំ​ឯង​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ឈរ​នៅ​មុខ​អញ ហើយ​បើ​ឯង​នឹង​ញែក​របស់​ថ្លៃ​វិសេស​ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​ឯង​នឹង​បាន​ដូច​ជា​មាត់​អញ គេ​នឹង​វិល​មក​ឯ​ឯង​វិញ តែ​ឯង​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ


ឯ​អញ មើល អញ​បាន​ទទួល​យក​ពួក​លេវី ជា​បង​ប្អូន​ឯង ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រគល់​ដល់​ឯង សំរាប់​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ


អញ​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​គេ សំរាប់​គេ ឲ្យ​ដូច​ឯង ហើយ​អញ​នឹង​ដាក់​ពាក្យ​អញ​ទៅ​ក្នុង​មាត់​ហោរា​នោះ អ្នក​នោះ​នឹង​ប្រាប់​ដល់​គេ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​នឹង​បង្គាប់​មក


ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀបចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួល‌បួល​ឡើង ហើយ​នឹង​តាំង​ឲ្យ​មាន​ពួក​ចាស់‌ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង