Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក៏​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​នេធីនិម​ខ្លះ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នៅ​ឆ្នាំ​ទី​ប្រាំពីរ ក្នុង​រជ្ជ​កាលព្រះ​បាទ​អើថា‌ស៊ើក‌សេស ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ខ្លះ ក៏​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា​ក៏​ស្អាង​ឡើង ដោយ​មាន​សេចក្ដី​ចំរើន ដោយ​នូវ​ការ​ទាយ​របស់​ហោរា​ហាកាយ នឹង​សាការី ជា​កូន​អ៊ីដោ គេ​បាន​ស្អាង​ឡើង ដរាប​ដល់​ហើយ តាម​បង្គាប់​ផង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​តាម​ព្រះ‌ឱង្ការ​នៃ​ស៊ីរូស ដារី‌យុស នឹង​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី​ផង


មួយ​ទៀត យើង​បញ្ជាក់​ដល់​អ្នក​រាល់​គ្នា​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ ពួក​នេធីនិម នឹង​ពួក​អ្នក​បំរើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​នេះ នោះ​មិន​ត្រូវ​ឲ្យ​ទារ​សួយ‌អាករ ពន្ធ​ខ្លួន ឬ​ពន្ធ‌គយ ពី​អ្នក​ទាំង​នោះ​ឡើយ


លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ


នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។ នៅ​ខែ​មិគ្គសិរ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង


ឯ​ពួក​បណ្តាជន​ឯ​ទៀត ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​នេធីនិម នឹង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ ពី​ពួក​សាសន៍​នៃ​ស្រុក​ទាំង​នោះ ចូល​ខាង​ក្រិត្យ‌វិន័យ​របស់​ព្រះ​វិញ ព្រម​ទាំង​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​គេ គឺ​អស់​អ្នក​ណា​ដែល​មាន​ចំណេះមាន​យោបល់


រីឯ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​នឹង​យេសួរ គឺ​សេរ៉ាយ៉ា យេរេមា អែសរ៉ា


លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម