យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។
អែសរ៉ា 7:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត យើង អើថាស៊ើកសេសជាស្តេច យើងចេញព្រះរាជឱង្ការ បង្គាប់ដល់គ្រប់ទាំងមេឃ្លាំង នៅខាងនាយទន្លេថា របស់អ្វីៗដែលអែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងក្រិត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកនឹងសូមក៏ដោយ នោះត្រូវតែឃ្មាតខ្មីនឹងឲ្យចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើង ព្រះរាជាអើថាស៊ើកសេស ចេញបង្គាប់ដល់អ្នកកាន់ឃ្លាំងទាំងអស់ នៅក្នុងអាណាខេត្តខាងនាយទន្លេថា អ្វីៗដែលសង្ឃអែសរ៉ា ជាស្មៀនខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកស្នើសុំ នោះត្រូវអនុវត្តកិច្ចការនេះឲ្យបានសម្រេចដោយខ្នះខ្នែងបំផុត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើង ព្រះចៅអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងក្រឹត្យវិន័យរបស់ព្រះនៃស្ថានបរមសុខ សុំអ្វី ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ។ អាល់គីតាប យើង ស្តេចអើថាស៊ើកសេស ចេញបញ្ជាដល់អ្នកកាន់ឃ្លាំងរាជទ្រព្យទាំងអស់ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតថា បើអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំរបស់អុលឡោះជាម្ចាស់នៃសូរ៉កា សុំអ្វី ត្រូវប្រគល់ជូនគាត់កុំបីអាក់ខានឡើយ។ |
យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។
ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន នឹងពន្ធគយថ្វាយស្តេចទាំងនោះដែរ
ដូច្នេះ ត្រូវឲ្យថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយនឹងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនគេដែលនៅខាងនាយទន្លេ ឃ្លាតឆ្ងាយពីទីនោះទៅ
ក្រោយការទាំងនោះមក ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារាៗ ជាកូនហ៊ីលគីយ៉ា
ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត នឹងអំបិលឥតមានកំណត់ក្តី
អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្ដីដែលលោកសូម
គេក៏ប្រគល់ព្រះរាជសាសន៍ ដល់នាយកដំណាងស្តេច នឹងចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះ ក៏ជួយចំរើនដល់ពួកបណ្តាជន នឹងព្រះវិហារនៃព្រះ។
មួយទៀតខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា
ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់
យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងនៅជាប់ដរាបដល់ចុងបំផុត