Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យើង​ខ្ញុំ​សូម​ទូល​បញ្ជាក់​ដល់​ព្រះ‌ករុណា​ថ្វាយ​ទ្រង់​ជ្រាប​ថា បើ​គេ​សង់​ទី​ក្រុង​នោះ​ឡើង​វិញ ហើយ​បាន​លើក​កំផែង​ឡើង​ជា​ស្រេច នោះ​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​លែង​មាន​ចំណែក​ណា នៅ​ខាង​នាយ​ទន្លេ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ទី​ក្រុង​នេះ​ឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​ព្រះ‌ករុណា​នឹង​លែង​មាន​ទឹក​ដី​នៅ​ខាង​នាយ​ទន្លេ​ទៀត​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ទូលបង្គំ​យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង នោះ​ព្រះ‌ករុណា​នឹង​បាត់​បង់​ទឹក​ដី នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 យើង​ខ្ញុំ​សូម​ជម្រាប​ស្តេច​ឲ្យ​បាន​ជ្រាប ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង នោះ​ស្តេច​នឹង​បាត់​បង់​ទឹក​ដី នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

១​ទៀត ដាវីឌ​ក៏​ប្រហារ​ហាដារេ‌ស៊ើរ បុត្រា​រេហុប​ជា​ស្តេច​ស្រុក​សូបា ក្នុង​កាល​ដែល​ស្តេច​នោះ ទៅ​តាំង​អំណាច​ខ្លួន នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ


ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ


ដើម្បី​ឲ្យ​មាន​គេ​ពិនិត្យ​រក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​វង្សា‌នុវង្ស​របស់​ទ្រង់ យ៉ាង​នោះ ទ្រង់​នឹង​ទត​ឃើញ​ក្នុង​សៀវភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ​ជា​ទី​ក្រុង​តែង‌តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច នឹង​ដល់​អាណា​ខេត្ត​ផង ហើយ​ថា កាល​ពី​ចាស់​បូរាណ គេ​ចេះ​តែ​បង្កើត​ការ​ក្បត់ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទី​ក្រុង​នោះ ត្រូវ​បំផ្លាញ​ចេញ​ទៅ


ស្តេច​ទ្រង់​ក៏​ធ្វើ​ព្រះ‌រាជ​សាសន៍ តប​ទៅ​ចាង‌ហ្វាង​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ដែល​នៅ​ស្រុក​សាម៉ារី នឹង​ស្រុក​ឯ​ទៀត នៅ​ខាង​នាយ​ទន្លេ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ៘


ហើយ​មាន​ស្តេច​ដែល​មាន​ឫទ្ធិ​យ៉ាង​សន្ធឹក បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្រុក​នៅ​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​សួយ‌អាករ ពន្ធ​ខ្លួន នឹង​ពន្ធ‌គយ​ថ្វាយ​ស្តេច​ទាំង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម