មួយទៀតគេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យ សំរាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
អែសរ៉ា 7:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រាក់ នឹងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក នឹងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្រាក់ និងមាសដែលនៅសល់ លោក និងបងប្អូនរបស់លោកអាចយកទៅប្រើការ តាមតែលោកយល់ឃើញថាល្អ តាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានមាសប្រាក់នៅសល់ លោក និងបងប្អូនរបស់លោក អាចយកទៅប្រើការតាមតែលោកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។ អាល់គីតាប ប្រសិនបើមានមាសប្រាក់នៅសល់ អ្នក និងបងប្អូនរបស់អ្នក អាចយកទៅប្រើការតាមតែអ្នកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមបំណងនៃអុលឡោះជាម្ចាស់របស់អ្នក។ |
មួយទៀតគេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យ សំរាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
ប៉ុន្តែគេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅ ក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។
ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល នឹងកូនចៀម ព្រមទាំងគ្រឿងដង្វាយម្សៅ នឹងដង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនា ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡិមចុះ
ហើយឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបានឲ្យដល់អ្នក សំរាប់ការងារក្នុងព្រះវិហារនៃព្រះរបស់អ្នក នោះចូរអ្នកយកទៅប្រគល់ នៅចំពោះព្រះនៃក្រុងយេរូសាឡិមទៅ
ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យ របស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។