Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហើយ​ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បាន​ឲ្យ​ដល់​អ្នក សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក នោះ​ចូរ​អ្នក​យក​ទៅ​ប្រគល់ នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រគល់​ជូនលោក សម្រាប់​ប្រើ​ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ចូរ​យក​ទៅ​ប្រគល់​នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​គេ​បាន​ប្រគល់​ដល់​អ្នក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ម៉ាស្ជិទ​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អែសរ៉ា 7:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម ទុក​ដូច​ជា​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​នៅ​ផែនដី ជា​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក​ទេ។


ឯ​ប្រាក់ នឹង​មាស​ដែល​សល់​នៅ នោះ​ត្រូវ​ឲ្យ​អ្នក នឹង​ពួក​បង​ប្អូន​អ្នក ប្រើ​ការ​តាម​តែ​គិត​ឃើញ​ថា​ត្រឹម‌ត្រូវ តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ


ហើយ​របស់​អ្វី​ផ្សេង​ទៀត​ដែល​ខ្វះ​ខាត​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​ការ​បញ្ចេញ​ប្រាក់​ទិញ នោះ​ត្រូវ​បញ្ចេញ​យក​ពី​ឃ្លាំង​ហ្លួង​ចុះ


គេ​នឹង​ដឹក‌នាំ​គ្រឿង​ទាំង​នោះ ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ត្រូវ​នៅ​ទី​នោះ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ប្រោស នោះ​អញ​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​ឯ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​ដើរ​តាម​សេចក្ដី​រឹង‌ចចេស នៃ​ចិត្ត​អាក្រក់ របស់​គេ ទៀត​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម