ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
អែសរ៉ា 3:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តពីនោះមក ក៏ថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ច នឹងដង្វាយចូលខែ ហើយដង្វាយថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលបានតាំងឡើងជាបរិសុទ្ធ ព្រមទាំងដង្វាយរបស់អស់អ្នកដែលថ្វាយដល់ព្រះយេហូវ៉ា ដោយស្ម័គ្រពីចិត្តដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចាប់ពីពេលនោះមក ពួកគេថ្វាយតង្វាយដុតជាប់ជាប្រចាំ តង្វាយសម្រាប់បុណ្យចូលខែ និងសម្រាប់បុណ្យដែលបានកំណត់ទុកទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ព្រមទាំងតង្វាយស្ម័គ្រចិត្តរបស់អស់អ្នកដែលយកមកថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់ពីពេលនោះមក ពួកគេនាំគ្នាថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ តង្វាយដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធថ្វាយព្រះអម្ចាស់ ព្រមទាំងតង្វាយស្ម័គ្រចិត្តដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់។ អាល់គីតាប ចាប់ពីពេលនោះមក ពួកគេនាំគ្នាធ្វើគូរបានដុតជាអចិន្ត្រៃយ៍ គូរបានដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធជូនអុលឡោះតាអាឡា ព្រមទាំងជំនូនស្ម័គ្រចិត្តដែលប្រជាជនយកមកជូនអុលឡោះតាអាឡា។ |
ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ាមិនទាន់បានដាក់នៅឡើយ
យើងរាល់គ្នា ជាពួកសង្ឃ ពួកលេវី នឹងពួកបណ្តាជនក៏ចាប់ឆ្នោតពីដំណើរដង្វាយឧស ដើម្បីនឹងយកមកក្នុងព្រះវិហាររបស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់រាល់តែឆ្នាំ សំរាប់នឹងដុតនៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះរបស់យើង ដូចមានសេចក្ដីកត់ទុកក្នុងក្រិត្យវិន័យ
ហើយពួកសង្ឃ នឹងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្ស នៅចំពោះអញសំរាប់ថ្វាយដង្វាយដុត ដង្វាយម្សៅ ហើយនឹងយញ្ញបូជាជាប់នៅជានិច្ចដែរ។
ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយដង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកដង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ
ហើយនឹងដង្វាយច្រួចផង គឺជាស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់គោ១ នឹង៣កំប៉ុងសំរាប់ចៀមឈ្មោល១ ហើយ២កំប៉ុងសំរាប់កូនចៀម១ នេះជាដង្វាយដែលត្រូវដុតថ្វាយ រាល់តែខែក្នុងឆ្នាំជានិច្ច
ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ
ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ អាយុ១ខួប
ក៏ត្រូវថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោល១៣ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
ត្រូវឲ្យថ្វាយដង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺជាកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងដង្វាយដុត ដង្វាយម្សៅ ដង្វាយច្រួច នឹងដង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយសំរាប់លាបំណន់ នឹងដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង នឹងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង ដង្វាយលាបំណន់ ដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬដង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ
ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត នឹងកូនកើតដំបូងក្នុងហ្វូងគោ ហ្វូងចៀមឯង ទៅឯទីនោះដែរ