ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ នឹងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះ ក៏ឮទៅឆ្ងាយផង។
អែសរ៉ា 3:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមានគ្នាច្រើន ក្នុងពួកសង្ឃ ពួកលេវី នឹងពួកអ្នកជាកំពូលលើវង្សនៃពួកឰយុកោ ជាមនុស្សចាស់ដែលឃើញព្រះវិហារមុន គេក៏យំជាខ្លាំង ក្នុងកាលដែលឃើញដាក់ជើងជញ្ជាំងព្រះវិហារនេះ ក៏មានគ្នាជាច្រើនបានស្រែកហ៊ោដោយសេចក្ដីរីករាយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានពួកសង្ឃជាច្រើន ព្រមទាំងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ជាមនុស្សចាស់ៗដែលបានឃើញព្រះដំណាក់ជំនាន់មុន នាំគ្នាយំជាខ្លាំង នៅពេលឃើញគេចាក់គ្រឹះព្រះដំណាក់នេះ តែក៏មានមនុស្សជាច្រើនស្រែកហ៊ោដោយអរសប្បាយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបូជាចារ្យជាច្រើន ព្រមទាំងក្រុមលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ហើយធ្លាប់ឃើញព្រះដំណាក់ពីជំនាន់មុន នាំគ្នាយំសោកយ៉ាងខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះព្រះដំណាក់ថ្មីនេះ។ ប៉ុន្តែ មនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ។ អាល់គីតាប មានអ៊ីមុាំជាច្រើន ព្រមទាំងក្រុមលេវី និងមេក្រុមគ្រួសារដែលមានវ័យចាស់ៗ ហើយធ្លាប់ឃើញដំណាក់របស់អុលឡោះពីជំនាន់មុន នាំគ្នាយំសោកយ៉ាងខ្លាំង នៅពេលដែលឃើញគេចាក់គ្រឹះដំណាក់ថ្មីនេះ។ ប៉ុន្តែ មនុស្សជាច្រើននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ។ |
ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ នឹងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសំរែកនោះ ក៏ឮទៅឆ្ងាយផង។
យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។
ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង។
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី
ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង
អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ នឹងពួកកូនចៅយូដាទាំងអស់គ្នាផង គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃគេ
ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ ចុះឥឡូវនេះ តើឃើញជាយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា តើព្រះវិហារនេះមិនមែនដូចជាទទេសោះទេឬអី
ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំង៧នាក់នោះនឹងរីករាយឡើង ហើយនឹងឃើញកូនតឹង នៅក្នុងដៃរបស់សូរ៉ូបាបិលផង ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល។