រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរ្តិ៍អាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី នឹងពួកនេធីនិម
អែសរ៉ា 2:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកនេធីនិម គឺពួកកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកបម្រើព្រះវិហារ មានកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមអ្នកបម្រើព្រះវិហារ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត អាល់គីតាប ក្រុមអ្នកបម្រើម៉ាស្ជិទ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត |
រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរ្តិ៍អាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី នឹងពួកនេធីនិម
ឯពួកកូនចៅរបស់ពួកអ្នកឆ្មាំទ្វារ ខាងវង្សរបស់សាលូម អេធើ ថាលម៉ូន អ័កគូប ហាធីថា នឹងសូបាយ រួមទាំងអស់មាន១៣៩នាក់។
ឯពួកនេធីនិម នឹងពួកកូនចៅរបស់ពួកមហាតលិកនៃស្តេចសាឡូម៉ូន រួមទាំងអស់មានចំនួនជា៣៩២នាក់។
ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិម នៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ
រួចខ្ញុំចាត់ពួកអ្នកទាំងនោះ ឲ្យទៅឯអ៊ីដោជាមេ ដែលនៅកន្លែងហៅថា កាសិភា ដោយបង្គាប់ពាក្យដែលគេត្រូវជំរាបដល់អ៊ីដោ នឹងពួកនេធីនិម ជាបងប្អូនលោក នៅត្រង់កាសិភានោះ ដើម្បីនឹងនាំពួកអ្នកសំរាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នាមកជា១ផង
ឯពួកនេធីនិមដែលដាវីឌ នឹងអ្នកជាប្រធានបានថ្វាយសំរាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានដំរូវដោយឈ្មោះរៀងខ្លួន។
ឯពួកបណ្តាជនឯទៀត ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកនេធីនិម នឹងអស់អ្នកដែលបានញែកខ្លួនចេញ ពីពួកសាសន៍នៃស្រុកទាំងនោះ ចូលខាងក្រិត្យវិន័យរបស់ព្រះវិញ ព្រមទាំងប្រពន្ធ នឹងកូនប្រុសកូនស្រីគេ គឺអស់អ្នកណាដែលមានចំណេះមានយោបល់
នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរ្តិ៍អាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង
រីឯពួកនេធីនិមដែលនៅត្រង់អូផែល គេក៏ធ្វើរហូតដល់ទីទល់មុខនឹងទ្វារទឹកខាងកើត ហើយមកដល់ប៉មដែលលយចេញនោះ
ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន នឹងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ