រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយ ត្រឡប់ពីក្រុងបាប៊ីឡូន ឡើងមកឯក្រុងយេរូសាឡិមវិញ។
អែសរ៉ា 2:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាពួកអ្នកដែលមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម នឹងប្អាណា នោះមានចំនួនសាសន៍អ៊ីស្រាអែលដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះបានវិលត្រឡប់មកវិញ ជាមួយសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និងប្អាណា។ ចំនួនប្រជាជនអ៊ីស្រាអែលមានដូចតទៅៈ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ: អាល់គីតាប អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រអែលមានដូចតទៅ: |
រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយ ត្រឡប់ពីក្រុងបាប៊ីឡូន ឡើងមកឯក្រុងយេរូសាឡិមវិញ។
គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា
រីឯពួកអ្នករបស់ខេត្តនោះ ដែលចេញពីសណ្ឋានជាឈ្លើយ ឡើងត្រឡប់ទៅឯក្រុងយេរូសាឡិម នឹងស្រុកយូដាគ្រប់គ្នា ដល់ទីក្រុងរបស់គេរៀងខ្លួន ក្នុងពួកអ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បាននាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន
គ្រានោះ យេសួរ ជាកូនយ៉ូសាដាក ហើយពួកសង្ឃ ជាបងប្អូនលោក នឹងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោក ក៏នាំគ្នាស្អាងអាសនានៃព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយដង្វាយដុត តាមដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ
តែសូរ៉ូបាបិល នឹងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកឰយុកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ
គឺចាងហ្វាងរេហ៊ូម នឹងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា
គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ
រីឯពួកអ្នកជាប្រធានលើវង្សរបស់ឪពុក ហើយតាមពង្សាវតាររបស់ពួកអ្នក ដែលចេញពីក្រុងបាប៊ីឡូន ឡើងទៅជាមួយនឹងខ្ញុំ ក្នុងរាជ្យស្តេចអើថាស៊ើកសេស
ហើយនៅគ្រាសូរ៉ូបាបិល នឹងនេហេមា នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ថ្វាយចំណែកសំរាប់ពួកចំរៀង នឹងពួកឆ្មាំទ្វារ តាមដែលត្រូវការរាល់ៗថ្ងៃ គេក៏លៃទុក១ចំណែកឲ្យពួកលេវី ហើយពួកលេវីក៏លៃទុក១ចំណែក ឲ្យពួកកូនចៅអើរ៉ុន។
ជាពួកអ្នកដែលបានមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហាម៉ានី ម៉ាដេកាយ ប៊ីលសាន មីសពេរែត ប៊ីកវ៉ាយ នេហ៊ូម នឹងប្អាណា។
នៅថ្ងៃទី១ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយដល់យេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ដោយសារហោរាហាកាយថា
នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោក ឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាច នៅចំពោះព្រះយេហូវ៉ា
ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង
ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា នឹងយេសួរ កូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជនថា
ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនឹងផែនដីផង
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក