មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម នឹងសាបថាយ ជាពួកលេវី បានជួយខាង២នាក់នោះដែរ។
រឿងនេះ មានតែយ៉ូណាថាន ជាកូនអេសាអែល និងយ៉ាហាសយ៉ា ជាកូនធីកវ៉ាប៉ុណ្ណោះដែលជំទាស់ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវី បានជួយគាំទ្រអ្នកទាំងពីរ។
មានតែលោកយ៉ូណាថាន ជាកូនរបស់លោកអេសាអែល និងលោកយ៉ាហាសយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះ ដែលជំទាស់នឹងការសម្រេចនេះ ដោយមានការគាំទ្រពីសំណាក់លោកមស៊ូឡាម និងលោកសាប់ថាយ ពីក្រុមលេវី។
ដូច្នេះ សូមឲ្យពួកអ្នកជាប្រធានក្នុងពួកយើងខ្ញុំបានឈរដំណាងពួកជំនុំទាំងអស់ រួចឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ មកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំក្នុងទីក្រុងនិមួយៗ នឹងពួកចៅក្រមមកជាមួយផង ដរាបដល់សេចក្ដីក្រេវក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះទៅ
ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ ក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ នឹងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ខែបុស្ស
ក្នុងពួកកូនចៅបានី នោះមានមស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល នឹងរ៉ាម៉ូត
ម៉ាកពីអាស មស៊ូឡាម ហេស៊ារ
ព្រមទាំងសាបថាយ នឹងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ
ព្រមទាំងអ័សារា អែសរ៉ា មស៊ូឡាម
យ៉ូយ៉ាដា ជាកូនផាសេហា នឹងមស៊ូឡាម ជាកូនបេសូឌាបានជួសជុលទ្វារចាស់ គេដាក់ធ្នឹមនឹងផ្ទាំងសន្លឹកទ្វារ ទាំងគន្លឹះ ហើយនឹងរនុកឡើង