ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 10:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ សង្ឃ​អែសរ៉ា​ឈរ​ឡើង មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​ធ្វើ​ឲ្យ​មាន​ទោស​កាន់​តែ​ច្រើន​ឡើង​ដល់​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។

សូមមើលជំពូក

អាល់គីតាប

អ៊ីមុាំ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​អុលឡោះដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រឹត​តែ​មាន​ទោស។

សូមមើលជំពូក



អែសរ៉ា 10:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​ឯង​រាល់​គ្នា​គិត​ធ្វើ​ការ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប នឹង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រាអែល​ដែរ


ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ឥឡូវ​ទៅ ហើយ​ប្រព្រឹត្ត​តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ ត្រូវ​ឲ្យ​ញែក​ខ្លួន​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ ហើយ​ពី​ស្រី​សាសន៍​ដទៃ​ចេញ


ដូច្នេះ ពួក​យូដា នឹង​បេន‌យ៉ាមីន ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ក្នុង​កំណត់​៣​ថ្ងៃ​នោះ គឺ​ត្រូវ​ជា​ថ្ងៃ​២០ ខែ​មិគសិរ ឯ​មនុស្ស​ទាំង​នោះ​គេ​អង្គុយ​ត្រង់​ទី‌ធ្លា នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ញ័រដោយ​ព្រោះ​ដំណើរ​នោះ ហើយ​ដោយ​ព្រោះ​ភ្លៀង​ធំ​ផង


ឥឡូវ​នេះ តើ​យើង​ខ្ញុំ​នឹង​វិល​ទៅ ប្រព្រឹត្ត​រំលង​ក្រិត្យ‌ក្រម​របស់​ទ្រង់​ទៀត ដោយ​ភ្ជាប់​ញាតិ​នឹង​ពួក​សាសន៍​នោះ​ឯង ដែល​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ឬ​អី បើ​ធ្វើ​ដូច្នោះ តើ​ទ្រង់​មិន​មាន​សេចក្ដី​ក្រោធ​ដល់​យើង​ខ្ញុំ ដរាប​ដល់​ទ្រង់​បាន​បំផ្លាញ​អស់​រលីង​ទេ​ឬ​អី ឥត​ឲ្យ​មាន​សំណល់​សល់ ឬ​អ្នក​ណា​ឲ្យ​បាន​រួច​ឡើយ


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្ដី​ខ្មាស ហើយ​ក៏​ក្រហម​មុខ នឹង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ


ហើយ​មើល ឯង​រាល់​គ្នា​បាន​កើត​ឡើង ជា​ដំណាង​នៃ​ឪពុក​ឯង ជា​ពួក​មនុស្ស​មាន​បាប ដែល​ចំរើន​កាន់​តែ​ច្រើន​ឡើង ចង់​តែ​បន្ថែម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​រឹង‌រឹត‌តែ​ក្តៅ​ឡើង ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ទៅ​ទៀត


ឯ​អ្នក​រាល់​គ្នា ចូរ​បំពេញ​រង្វាល់​របស់​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ចុះ