ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក មានពពកយ៉ាងធំ នឹងភ្លើងចំរុះគ្នា ហើយមានរស្មីភ្លឺនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ
អេសេគាល 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏មើលទៅឃើញភាពរូបមានសណ្ឋានដូចជាភ្លើងពីសណ្ឋានចង្កេះទៅក្រោម នោះសុទ្ធតែជាភ្លើង ហើយពីចង្កេះទៅខាងលើ នោះមើលទៅដូចជាពន្លឺចាំង គឺដូចជាលង្ហិនខាត់យ៉ាងភ្លឺ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមើលទៅឃើញរូបភាពមានសណ្ឋានដូចជាមនុស្ស ចុះទៅក្រោមត្រង់កន្លែងដែលមានរាងដូចជាចង្កេះ នោះមានសណ្ឋានដូចជាភ្លើង ហើយពីចង្កេះទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ភ្លឺ គឺដូចជាលោហធាតុដែលភ្លឺចាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់ ។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់។ អាល់គីតាប ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់។ |
ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក មានពពកយ៉ាងធំ នឹងភ្លើងចំរុះគ្នា ហើយមានរស្មីភ្លឺនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ
ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ នឹងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ
នៅថ្ងៃ៥ ខែភទ្របទ ក្នុងឆ្នាំទី៦ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខផង នោះព្រះហស្តនៃព្រះអម្ចាស់យេហូវ៉ាក៏សណ្ឋិតលើខ្ញុំ
រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃនឹងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ