ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 47:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ព្រំ​ស្រុក គឺ​ខាង​ជើង​នោះ ចាប់​ផ្តើម​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ក្រុង​ហេត‌ឡូន រហូត​ដល់​ផ្លូវ​ចូល​ក្រុង​សេដាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ព្រំ​ប្រទល់​ស្រុក គឺ​ខាង​ជើង​ចាប់​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ហេតឡូន​រហូត​ដល់​ឡេបូ-ហាម៉ាត រួច​បន្ត​ទៅ​សេដាត់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត

សូមមើលជំពូក

អាល់គីតាប

ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត

សូមមើលជំពូក



អេ‌សេ‌គាល 47:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​ទឹក​នោះ ចាប់​តាំង​ពី​អេន-កេឌី រហូត​ដល់​អេន-អេក‌លែម ទី​នោះ​នឹង​បាន​ជា​ទី​សំរាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ


ឯ​ខាង​ត្បូង​នោះ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​ទៅ​ដល់​សមុទ្រ​ធំ​នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង


នេះ​ជា​ចំណែក​តាម​ឈ្មោះ​នៃ​ពូជ​អំបូរ​នីមួយៗ ចាប់​តាំង​ពី​ចុង​ស្រុក​ខាង​ជើង​តាម​ផ្លូវ​ហេត‌ឡូន រហូត​ដល់​ទ្វារ​ស្រុក​ហាម៉ាត នឹង​ហាសា-អេណាន ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត នោះ​មាន​ចំណែក​១ សំរាប់​ពូជ​អំបូរ​ដាន់ ដ្បិត​គេ​នឹង​មាន​ចំណែក​ស្រុក ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច


ហើយ​តាម​ព្រំ​ស្រុក​របស់​កាឌ់​ខាង​ត្បូង​បំផុត នោះ​ព្រំ​ស្រុក​គេ ត្រូវ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក រហូត​ដល់​សមុទ្រ​ធំ


ឯ​ព្រំ‌ដែន​ខាង​ជើង នោះ​ត្រូវ​ឲ្យ​ឯង​កាត់​ដំរង់​ចាប់​តាំង​ពី​សមុទ្រ​ធំ​ទៅ​ដល់​ភ្នំ​ហោរ


ពី​ភ្នំ​ហោរ​ត្រូវ​កាត់​ដំរង់​ទៅ​ដល់​ទ្វារ​ស្រុក​ហាម៉ាត​រៀង​ទៅ​ត្រឹម​សេដាត់