ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 46:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​រាល់​តែ​ព្រឹក ត្រូវ​រៀប​ដង្វាយ​ម្សៅ​ជា​មួយ​ផង គឺ​ជា​ម្សៅ​១​ភាគ​ក្នុង​៦​ក្នុង​១​ថាំង នឹង​ប្រេង​១​ភាគ​ក្នុង​៣​ក្នុង​១​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រាល់​ព្រឹក ត្រូវ​រៀប​តង្វាយ​ម្សៅ​ជា‌មួយ​ផង គឺ​ជា​ម្សៅ​មួយ​ភាគ​ក្នុង​ប្រាំមួយ​ក្នុង​មួយ​ថាំង និង​ប្រេង​មួយ​ភាគ​ក្នុង​បី​ក្នុង​មួយ​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា‌និច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​យក​តង្វាយ​ម្សៅ​ប្រាំ​គីឡូ‌ក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ជា​មួយ​តង្វាយ​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​វិន័យ​ដែល​មាន​ចែង​ទុក​នេះ​រហូត​ត​ទៅ។

សូមមើលជំពូក

អាល់គីតាប

ចូរ​យក​ជំនូន​ម្សៅ​ប្រាំ​គីឡូ‌ក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា​ជូន​ជា​ជំនូន​ដល់អុលឡោះ‌តាអាឡា ជា​មួយ​គូរបាន​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​វិន័យ​ដែល​មាន​ចែង​ទុក​នេះ​រហូត​ត​ទៅ។

សូមមើលជំពូក



អេ‌សេ‌គាល 46:14
2 ការដាក់ឲ្យឆ្លើយតបគ្នា  

អើ វា​ដំកើង​ខ្លួន​ឡើង រហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង ក៏​លើក​ចោល​ការ​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ពី​ទ្រង់​ចេញ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ទ្រង់​អាប់‌ឱន​ទៅ


ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង​យ៉ាង​សំរាំង​២​កំប៉ុង ទុក​ជា​ដង្វាយ​ម្សៅ