រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ
អេសេគាល 45:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ នឹងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមួយផ្នែកទៀត ត្រូវមានដីបណ្តោយពីរម៉ឺនប្រាំពាន់ និងទទឹងមួយម៉ឺនសម្រាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសម្រាប់ជាកេរអាករដល់គេ ឲ្យគេមានទីក្រុងរស់នៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងព្រះដំណាក់ សង់ក្រុងរស់នៅ។ អាល់គីតាប ត្រូវទុកដីដែលមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងមួយម៉ឺនហត្ថទៀត សម្រាប់ឲ្យពួកលេវីដែលធ្វើការនៅក្នុងម៉ាស្ជិទ សង់ក្រុងរស់នៅ។ |
រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ
ដង្វាយបរិសុទ្ធនេះត្រូវបានសំរាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយខាងលិច មានទទឹងជា១ម៉ឺនខ្នាត ខាងកើតទទឹង១ម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្តាលនោះ
ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត គឺ២ម៉ឺន៥ពាន់ខ្នាត តាមបណ្តោយរហូត ហើយ១ម៉ឺនតាមទទឹងរហូត
ដីដែលថ្វាយជាដង្វាយនោះ ទាំងអស់បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង២ម៉ឺន៥ពាន់ខ្នាត ត្រូវឲ្យឯងរាល់គ្នាថ្វាយដីបរិសុទ្ធនេះ៤ជ្រុងស្មើ ព្រមទាំងមានកន្លែងសំរាប់ទីក្រុងផង។
ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេចែកទីក្រុងខ្លះក្នុងមរដកជាកេរអាកររបស់គេដល់ពួកលេវីឲ្យនៅផង ព្រមទាំងតំបន់នៅជុំវិញទីក្រុងទាំងនោះដែរ