ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 45:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ ក្នុង​ប្រេង​១​បាថ នោះ​គឺ​ក្នុង​១​គ័រ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ក្នុង​១​បាថ ឯ​១​គ័រ នោះ​ស្មើ​នឹង​១​ហូមើរ គឺ​ត្រូវ​ជា​១០​បាថ ដ្បិត​១០​បាថ​ត្រូវ​ជា​១​ហូមើរ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ វាល់​ជា​បាថ គឺ​មួយ​បាថ​ពី​គ័រ​នីមួយ​ៗ ត្រូវ​ថ្វាយមួយ​ភាគ​ក្នុង​ដប់ (ឯ​គ័រ​ស្មើ​នឹង​ហូមើរ គឺ​ត្រូវ​ជា​ដប់​បាថ)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​តង្វាយ ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ*​ក៏​មាន​ដប់​បាថ ដែរ។

សូមមើលជំពូក

អាល់គីតាប

ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​ជំនូន ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ​ក៏​មាន​ដប់​បាថ ដែរ។

សូមមើលជំពូក



អេ‌សេ‌គាល 45:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តួ​សមុទ្រ​នោះ​មាន​កំរាស់​១​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​២​ពាន់​អម្រែក។


ទោះ​ដល់​ទៅ​ប្រាក់​១០០​ហាប ស្រូវ​១០០​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២០០​ប៉ោត ប្រេង​២០០​ប៉ោត នឹង​អំបិល​ឥត​មាន​កំណត់​ក្តី


នេះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី ១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា ហើយ​ក្នុង​ស្រូវ​ឱក​១​ហូមើរ ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៦​ក្នុង​១​អេផា​ដែរ


ឯ​ហ្វូង​ចៀម នោះ​ត្រូវ​យក​១​ក្នុង​២០០ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ​នៅ​ស្រុក​អ៊ីស្រាអែល​មក​ថ្វាយ ព្រម​ទាំង​ដង្វាយ​ម្សៅ ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា