លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោកហើយនឹងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះសូមអញ្ជើញលោកកប់សពចុះ
អេសេគាល 45:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ នឹង២៥ហើយ១៥សេកិល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេកែល ត្រូវជាម្ភៃកេរ៉ា ហើយម៉ានេ ត្រូវជាម្ភៃសេកែលបូកនឹងម្ភៃប្រាំសេកែល បូកនឹងដប់ប្រាំសេកែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទម្ងន់វិញ ក្នុងមួយស៊ីគ* មានម្ភៃកេរ៉ា* ហើយមួយមីន* មានហុកសិបស៊ីគ។ អាល់គីតាប រីឯទម្ងន់វិញ ក្នុងមួយស៊ីគ មានម្ភៃកេរ៉ា ហើយមួយមីន មានហុកសិបស៊ីគ។ |
លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោកហើយនឹងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះសូមអញ្ជើញលោកកប់សពចុះ
ឯអស់អ្នកដែលឆ្លងទៅខាងពួកអ្នកដែលបានរាប់ហើយ នោះត្រូវបង់ថ្លៃ៥កាក់ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់ ឯ៥កាក់នេះជាដង្វាយថ្វាយព្រះយេហូវ៉ា
ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា
ឯអាហារដែលឯងនឹងស៊ី នោះត្រូវថ្លឹងជាកន្លះនាលិសំរាប់១ថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ
នេះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី ១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផា ហើយក្នុងស្រូវឱក១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផាដែរ
ឯដំឡៃទាំងប៉ុន្មានដែលបានគិតសំរេច នោះត្រូវគិតតាមប្រាក់រៀលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់។
នោះត្រូវឲ្យឯងយក៥រៀលក្នុងម្នាក់ៗ ដើម្បីនឹងលោះអ្នកទាំងនោះ ត្រូវយកតាមប្រាក់រៀល ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់