ហើយបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ ឯងក៏ដាក់កំញាន នឹងប្រេងរបស់អញលើតុនោះផង
អេសេគាល 44:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់យើង ក៏ចូលមកជិតតុរបស់យើង ដើម្បីធ្វើការងារសម្រាប់យើង ព្រមទាំងរក្សាបញ្ញើរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។ អាល់គីតាប អ្នកទាំងនោះនឹងចូលមកក្នុងទីសក្ការៈរបស់យើង ពួកគេចូលមកក្បែរតុរបស់យើង ដើម្បីបម្រើយើង និងធ្វើតាមសេចក្ដីដែលយើងបង្គាប់។ |
ហើយបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ ឯងក៏ដាក់កំញាន នឹងប្រេងរបស់អញលើតុនោះផង
ឯអាសនាបានធ្វើពីឈើ កំពស់៣ហត្ថ ប្រវែង២ហត្ថ ឯជ្រុងនឹងបណ្តោយ ហើយខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់ ហើយលោកនិយាយមកខ្ញុំថា នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា
ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ
គឺឯងរាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់អញ ឯងរាល់គ្នាក៏ពោលថា តើយើងបានបង្អាប់ដល់ទ្រង់ឯណា គឺដោយឯងរាល់គ្នាថា តុនៃព្រះយេហូវ៉ាគួរមើលងាយ
ដែលព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នាចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឲ្យបាននាំឯងចូលទៅជិតទ្រង់ សំរាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខពួកជំនុំ ដើម្បីនឹងធ្វើការងារជូនគេ
ឯឯងត្រូវឲ្យរក្សាបញ្ញើ នៃទីបរិសុទ្ធ នឹងបញ្ញើនៃអាសនា ដើម្បីកុំឲ្យមានសេចក្ដីក្រោធមកលើពួកកូនចៅអ៊ីស្រាអែលទៀតឡើយ
ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ