Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 44:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទីលាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ នៅ​ខាង​ក្នុង​ទ្វារ​ទីលាន​ខាង​ក្នុង ហើយ​ក្នុង​ព្រះ‌វិហារ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទី‌លាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ​នៅ​ខាង​ក្នុង​ទ្វារ​ទី‌លាន​ខាង​ក្នុង និង​ក្នុង​ព្រះ‌វិហារ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខ‌ងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 44:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​គេ ពី​ត្រឹម​ចង្កេះ ដល់​ពាក់​កណ្តាល​ភ្លៅ សំរាប់​បាំង​កេរ‌ខ្មាស​គេ


អើរ៉ុន នឹង​កូន​លោក​ត្រូវ​ស្លៀក​ខោ​នោះ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​កាល​ណា​ចូល​ទៅ​ឯ​អាសនា នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ដូច្នេះ​គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ទេ នេះ​ឯង​ជា​ច្បាប់​សំរាប់​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អើរ៉ុន​នឹង​ពូជ​ដំណ​របស់​លោក​ត​រៀង​ទៅ។


លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នោះ​ត្រូវ​ថ្វាយ​ដង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស​បរិសុទ្ធ នឹង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូត‌ទេស ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់​ខ្លូត‌ទេស ហើយ​ពាក់​មួក​ខ្លូត‌ទេស​នៅ​ក្បាល នោះ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ បាន​ជា​ត្រូវ​ឲ្យ​ងូត​ទឹក​សិន រួច​សឹម​ស្លៀក‌ពាក់​របស់​ទាំង​នោះ​ជា​ខាង​ក្រោយ


ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក‌ពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ត ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ត នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ


នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ ក៏​មាន​បល្ល័ង្ក​២៤​ទៀត ហើយ​ខ្ញុំ​ឃើញ​អ្នក​ចាស់‌ទុំ​២៤​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ទាំង​ស្លៀក‌ពាក់​ស ហើយ​មាន​មកុដ​មាស​នៅ​លើ​ក្បាល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម