ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា។
អេសេគាល 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ត្រូវឲ្យឯងដំរង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវសម្លឹងមើលទៅក្រុងយេរូសាឡិមដែលគេឡោមព័ទ្ធ ហើយលើកដៃ ទាយទាស់នឹងទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។ អាល់គីតាប អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។ |
ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា។
កូនមនុស្សអើយ ចូរដំរង់មុខឯងទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យទាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
ត្រូវឲ្យយកបន្ទះដែកមកដាក់កណ្តាលឯង ហើយនឹងទីក្រុងទុកជាកំផែងដែក រួចឲ្យដំរង់មុខឯងទាស់នឹងវា នោះទីក្រុងនឹងត្រូវគេឡោមព័ទ្ធហើយ ដោយឯងឡោមព័ទ្ធច្បាំងនឹងគេដូច្នេះ ការនេះនឹងបានជាទីសំគាល់ ដល់ពួកវង្សអ៊ីស្រាអែល។
ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសំរេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ
ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ