Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 4:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ឲ្យ​យក​បន្ទះ​ដែក​មក​ដាក់​កណ្តាល​ឯង ហើយ​នឹង​ទី​ក្រុងទុក​ជា​កំផែង​ដែក រួច​ឲ្យ​ដំរង់​មុខ​ឯង​ទាស់​នឹង​វា នោះ​ទី​ក្រុង​នឹង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ហើយ ដោយ​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ដូច្នេះ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់ ដល់​ពួក​វង្ស​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ត្រូវ​យក​បន្ទះ​ដែក​មកធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​នឹង​ទី​ក្រុង​នេះ ចូរ​មើល​ទៅ​ទីក្រុងនោះ ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ច្បាំង នេះ​ជា​ទី​សម្គាល់​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ទុក​ជា​ទី​សម្គាល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ទុក​ជា​ទី​សំគាល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 4:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អេសាយ​ជា​អ្នក​បំរើ​អញ បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​៣​ឆ្នាំ​នេះ ទុក​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អេធីយ៉ូពី​យ៉ាង​ណា


យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​ឯង បាន​ពេញ​ដោយ​រទេះ​ចំបាំង ហើយ​ពួក​ពល​សេះ​ក៏​ដំរៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង


មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


រីឯ​នៅ​ខែ​បុស្សឆ្នាំ​ទី​៩​នៃ​រាជ្យ​សេដេគា ស្តេច​យូដា នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នឹង​ពល‌ទ័ព​ទ្រង់​ទាំង​អស់ ក៏​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម


ហើយ​នៅ​ថ្ងៃ​៩ ខែ​អាសាធ ឆ្នាំ​ទី​១១ នៃ​រាជ្យ​សេដេគា នោះ​គេ​បំបែក​ទំលាយ​កំផែង​ទី​ក្រុង​បាន​ហើយ


ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា ឯ​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នោះ​នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង


ត្រូវ​ឲ្យ​ឯង​លី​អីវ៉ាន់​ឯង​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​សំគាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល


ឯ​១​ភាគ​ក្នុង​៣ ត្រូវ​ឲ្យ​ឯង​ដុត​នៅ​កណ្តាល​ទី​ក្រុង ក្នុង​កាល​ដែល​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​បាន​សំរេច ១​ភាគ​ក្នុង​៣​ទៀត ត្រូវ​ឲ្យ​យក​កាំបិត​កាត់​ក្រឡឹង​ជុំវិញ ហើយ​១​ភាគ​ក្នុង​៣​ទៀត ត្រូវ​ឲ្យ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​អញ​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ


ហើយ​ទ្រង់​នឹង​មាន​គំនិត​គិត​នាំ​កំឡាំង​នៃ​រាជ្យ​ទ្រង់​ទាំង​អស់​មក​ទៀត តែ​ទ្រង់​បែរ​ជា​តាំង​ស្ពាន​មេត្រី​វិញ ហើយ​ក៏​សំរេច​តាម​នោះ រួច​លើក​បុត្រី​ខ្លួន ឲ្យ​ដល់​ស្តេច​ខាង​ត្បូង ដើម្បី​នឹង​គិត​បំផ្លាញ​ទ្រង់ តែ​នាង​មិន​ចូល​គំនិត ឬ​សំរេច​តាម​បំណង​បិតា​ឡើយ


ឬ​បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​បាន​ចំអិន​ក្នុង​ពុម្ព នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង


ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង​សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង


ទាំង​មាន​ព្រះ​ធ្វើ​បន្ទាល់​ជា​មួយ​ផង ដោយ​ទី​សំគាល់ ការ​អស្ចារ្យ នឹង​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម