ដ្បិតអញបានរាប់ចំនួនថ្ងៃឲ្យស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងសេចក្ដីទុច្ចរិតរបស់ខ្លួន គឺ៣៩០ថ្ងៃ ត្រូវឲ្យឯងទទួលអំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនយ៉ាងដូច្នោះ
អេសេគាល 4:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ចូរឯងដេកផ្អៀងទៅខាងឆ្វេង ហើយផ្ទុកសេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនចុះត្រូវឲ្យឯងទទួលសេចក្ដីទុច្ចរិតរបស់គេ តាមចំនួនថ្ងៃដែលឯងដេកផ្អៀងខាងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ចូរអ្នកដេកផ្អៀងទៅខាងឆ្វេង ហើយដាក់អំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនចុះ អ្នកត្រូវទទួលអំពើទុច្ចរិតរបស់គេតាមចំនួនថ្ងៃដែលអ្នកដេកផ្អៀងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជនជាតិអ៊ីស្រាអែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។ អាល់គីតាប រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជនជាតិអ៊ីស្រអែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។ |
ដ្បិតអញបានរាប់ចំនួនថ្ងៃឲ្យស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងសេចក្ដីទុច្ចរិតរបស់ខ្លួន គឺ៣៩០ថ្ងៃ ត្រូវឲ្យឯងទទួលអំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនយ៉ាងដូច្នោះ
មើល អញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសំរេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។
ដែលឃើញថា ដង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា
ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។
ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ឯងអស់៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលក្នុងស្រុកនោះ គឺជា៤០ថ្ងៃ ក្នុង១ថ្ងៃទុកជា១ឆ្នាំ នោះឯងរាល់គ្នានឹងស្គាល់សណ្ឋានដែលឥតពីអញទៅ ជាយ៉ាងណា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអើរ៉ុនថា ត្រូវឲ្យខ្លួនឯង នឹងកូនចៅឯង ព្រមទាំងពួកឪពុកឯងទាំងអស់គ្នា រ៉ាប់រងសេចក្ដីកំហុសដែលអ្នកណាធ្វើក្នុងរោងឧបោសថ ហើយត្រូវឲ្យខ្លួនឯង នឹងកូនចៅឯងរ៉ាប់រងសេចក្ដីកំហុស ដែលកើតមកក្នុងការងារជាសង្ឃដែរ
ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»។
ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា