ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 35:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នែ​ស្រុក​ភ្នំ​សៀរ​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​អញ​ទៅ​លើ​ឯង ព្រម​ទាំង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រុក​ភ្នំ​សៀរ​អើយ យើង​ទាស់​នឹង​អ្នក យើង​នឹង​លូក​ដៃ​យើង​ទៅ​លើ​អ្នក ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ពោល​ទៅ​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ភ្នំ​សៀរ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ យើង​ដាក់​ទោស​អ្នក ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ។

សូមមើលជំពូក

អាល់គីតាប

ចូរ​ពោល​ទៅ​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ភ្នំ​សៀរ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ យើង​ដាក់​ទោស​អ្នក ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ។

សូមមើលជំពូក



អេ‌សេ‌គាល 35:3
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នែ ឯង​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្មដា​នៅ​វាល​អើយ អញ​ទាស់​នឹង​ឯង​ហើយ ឯង​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​នឹង​ខ្លួន​អញ​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ខូច​បង់ ហើយ​ជា​ទី​ផ្តាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំវិញ​នឹង​ទៅ​ជា​កន្លែង​ខូច​បង់​នៅ​អស់‌កល្ប​ត​ទៅ។


ស្រុក​អេដំម​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ឯ​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​វេទនា​របស់​ស្រុក​នោះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ មើល អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង ហើយ​ប្រមៀល​ឯង​ទំលាក់​ពី​លើ​ថ្មដា ព្រម​ទាំង​ឲ្យ​ឯង​ឆេះ​អស់​ទៅ


ផ្ទះ​គេ​នឹង​ទៅ​ជា​របស់​ផង​មនុស្ស​ដទៃ ព្រម​ទាំង​ស្រែ​ចំការ នឹង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​អញ​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រាអែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​ទាស់​ទទឹង​នឹង​ឯង អញ​នឹង​ហូត​ដាវ​របស់​អញ​ចេញ​ពី​ស្រោម ហើយ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង​ផង


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដំម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស នឹង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ


ដូច្នេះ មើល អញ​ទាស់​នឹង​ឯង ហើយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង​ផង អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ ទៅ​ជា​ទី​ខូច​បង់​អស់​រលីង ហើយ​ចោល​ស្ងាត់​នៅ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ដល់​ព្រំ​ស្រុក​អេធីយ៉ូពី


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នែ ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ជា​សត្វ​សំបើម​ដែល​ដេក​នៅ​កណ្តាល​ទន្លេ​របស់​ខ្លួន​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ឯង​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ


ឯង​បាន​អរ​សប្បាយ​ពី​ដំណើរ​មរដក​នៃ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​ព្រោះ​បាន​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​អញ​នឹង​ធ្វើ​ដល់​ឯង​យ៉ាង​នោះ​ដែរ ឱ​ភ្នំ​សៀរ នឹង​ស្រុក​អេដំម​ទាំង​មូល​អើយ ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ធ្វើ​ឲ្យ​ភ្នំ​សៀរ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ឲ្យ​ត្រូវ​ស្ងាត់‌ជ្រងំ ឯ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​ស្រុក​នោះ នឹង​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ នោះ​អញ​នឹង​កាត់​គេ​ចេញ


ដូច្នេះ ការ​នោះ​នឹង​បាន​ជា​ហេតុ នាំ​ឲ្យ​មាន​សេចក្ដី​ត្មះ‌តិះដៀល សេចក្ដី​អុច‌អាល សេចក្ដី​ប្រៀន‌ប្រដៅ នឹង​សេចក្ដី​ស្រឡាំង‌កាំង ដល់​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ក្នុង​កាល​ដែល​អញ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរ‌ឃៅ នឹង​ពាក្យ​បន្ទោស​ដោយ​ក្តៅ​ខ្លាំង (អញ​នេះ​គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ)


បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ គឺ​អញ​នេះ​ហើយ បាន​ទាស់​នឹង​ឯង អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​នៅ​កណ្តាល​ឯង ឲ្យ​សាសន៍​ដទៃ​បាន​ឃើញ​ដែរ


អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច​បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​ឌីបឡា​ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ឯ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​ដុត​អស់​ទាំង​រទេះ​ចំបាំង​របស់​ឯង ឲ្យ​ឡើង​ជា​ផ្សែង ហើយ​ដាវ​នឹង​ស៊ី​កូន​សិង្ហ​របស់​ឯង អញ​នឹង​បំបាត់​ការ​ចាប់​រំពា​របស់​ឯង​ពី​ផែនដី​ចេញ ហើយ​សំឡេង​របស់​ពួក​ទូត​ឯង នឹង​ឥត​មាន​អ្នក​ណា​ឮ​ទៀត​ឡើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ឃើញ​កាយ​អាក្រាត នឹង​ឲ្យ​អស់​ទាំង​នគរ​ឃើញ​កេរ‌ខ្មាស​របស់​ឯង


តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន